រាជធានីភ្នំពេញ ៖ ជឿជាក់ថា អ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាផ្គូផ្គង តារាស្រី ជា ស្រីនា និងតារាប្រុស ហេង វិសាល ឲ្យក្លាយជាគូស្នេហ៍ក្នុងជីវិតពិត មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះក៏លេចឮតម្រុយអ្នកទាំងពីរនឹងក្លាយជាគូស្នេហ៍ក្នុងជីវិតថែមទៀតផង ក្រោយបិទបាំងពីមហាជនយ៉ាងស្ងប់ស្ងាត់។

តួយ៉ាង អ្វីដែលធ្វើឲ្យហ្វេនៗរំពឹងថាដំណឹងនេះ ជាដំណឹងពិតនោះគឺ បន្ទាប់ពីអ្នកទាំងពីរចេញវីដេអូឲ្យហាងលក់គ្រឿងអលង្ការមួយកន្លែង ដោយបានបង្ហើបពីរឿងរើសចិញ្ចៀនឲ្យគ្នា និងរបូតមាត់ឃ្លាប្លែកៗជាច្រើនធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីកាន់តែច្បាស់នោះគឺ កាលពីម្សិលមិញនេះ គេក៏ឃើញហាងមួយកន្លែង បង្ហោះរូបភាពប៉ុន្មានសន្លឹកនៃការរៀបចំតុបតែងដេគ័រជំនូន នៅក្នុងថ្ងៃពិសាស្លាដកកន្សែង ដែលបានបង្ហើបថាជា «ពិធីរបស់កូនស្រីម្ចាស់ហាងប្រណីតនារី» ដែលត្រូវគេស្គាល់ច្បាស់ជា តារាស្រី ជា ស្រីនា តែបង្ហោះមិនទាន់ប៉ុន្មានក៏លុបវិញបាត់។

ជាក់ស្តែង លុះមកដល់ព្រឹកថ្ងៃទី ០៩ តុលានេះ គេក៏ឃើញគណនីឈ្មោះ Mono Shop បង្ហោះរូបភាពជាច្រើនសន្លឹក ជាទិដ្ឋភាពនៃការរៀបចំនៅក្នុងពិធីគឺ ស្អាតញាក់សាច់តែម្តង ដោយអមជាមួយនឹងសារយ៉ាងដូច្នេះថា ៖

Mono Shop

ងាកមកមើល ការដេគ័រវិញក៏ញាក់ដែរ នេះត្រឹមតែផ្នែកខ្លះៗប៉ុណ្ណោះនៃពិធី ប៉ុន្តែធ្វើឲ្យមហាជនឃើញហើយ ស្រឡាំងកាំង នេះត្រឹមតែពិធីភ្ជាប់ពាក្យសោះ ចុះទម្រាំតែក្នុងពិធីមង្គលការនោះ។ គួរបញ្ជាក់ផងដែរថា តារាស្រី ជា ស្រីនា ជាកូនស្រីត្រកូលអ្នកមានម្នាក់ និងជាក្មេងស្រីឆ្នើមម្នាក់ក្នុងសង្គម រីឯចំណូលវិញក៏មិនធម្មតាដែរ កន្លងមករូបនាងអាចមានលទ្ធភាពទិញរថយន្តតម្លៃជាង៦ម៉ឺនទុកជិះខ្លួនឯងក្នុងវ័យត្រឹមតែ២០ឆ្នាំ ក្រឡេកទៅមើល​ តារាប្រុស ហេង វិសាល ផ្តើមចេញពីគ្រួសារធម្មតាម្នាក់ តែបច្ចុប្បន្នអាច ធ្វើការ រកស៊ី រហូតសល់រថយន្តទំនើប ផ្ទះវីឡាធំស្កឹមស្កៃ ដីច្រើនកន្លែង ក្នុងវ័យ២០ក្រាស់តែប៉ុណ្ណោះ ជាហេតុមហាជនគិតថាអ្នកទាំងពីរសាកសមនឹងគ្នា គ្មានទាស់តែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ​៖

តារាប្រុស ហេង វិសាល និងតារាស្រី ជា ស្រីនា
តារាប្រុស ហេង វិសាល និងតារាស្រី ជា ស្រីនា
ទិដ្ឋភាពនៅក្នុងរោង
ទិដ្ឋភាពនៅក្នុងរោង
ទិដ្ឋភាពនៅក្នុងរោង
ទិដ្ឋភាពនៅក្នុងរោង
ទិដ្ឋភាពនៅក្នុងរោង
ទិដ្ឋភាពនៅក្នុងរោង
ទិដ្ឋភាពនៅក្នុងរោង
ទិដ្ឋភាពនៅក្នុងរោង(ខាន់ដេគ័រ)
ទិដ្ឋភាពនៅក្នុងរោង(ខាន់ដេគ័រ)
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]