ថៃ៖ អាចនិយាយបានថា តារាស្រី Aum Patchrapa គឹជា​តារា​ស្រី​មួយ​ដួង​ ដែលមិនត្រឹមតែ​មាន​សម្រស់​ស្អាត ប៉ុណ្ណោះ ប៉ុន្តែថែមទាំង​មាន​ចិត្ត​សប្បុរសធម៌ និងត្រូវបានមនុស្សជាច្រើន មើលឃើញពីសកម្មភាពជួយមនុស្ស សត្វ រួមទាំងទៅវត្ត ធ្វើបុណ្យទានផងដែរ។ 

ដោយឡែក កាលពីថ្មីៗនេះ តារាស្រីរូបនេះ បានទៅវត្តធ្វើបុណ្យចំពោះសុនខសំណព្វចិត្តរបស់ខ្លួន ព្រមទាំងធ្វើឲ្យហ្វេនៗកោតសរសើរយ៉ាងខ្លាំង ទៅលើរឿងមួយទៀត ដែលត្រូវបានគេដឹងថា រូបនាងបានទៅធ្វើបុណ្យបញ្ជូនកុសល ចំពោះក្មេងៗ​ ដែលបានបា.ត់.ប.ង់ជីវិត ដោយ​ហេតុការណ៍​ដ៏​សោកសៅ​ ពីការបា.ញ់រះ របស់ជនល្មើស នៅ​ខេត្ត Nong Bua Lop Phu ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ខាងគ្រូបង្ហាត់របស់តារាស្រី Aum ដែលបានមកធ្វើបុណ្យជាមួយគ្នានោះ ក៏បានបង្ហោះសារ រ​រំលែក​ទុក្ខចំពោះ​គ្រួសារ ​ដែល​បាន​បាត់បង់​សមាជិកជាទីស្រលាញ់ និងបានលើកឡើងពីអារម្មណ៍ក្រៀមក្រំណាស់ ក៏ដូចជាបានប្រាប់ថា ខ្លួន និងតារាស្រី Aum បានប្ដេជ្ញាទៅធ្វើបុណ្យដល់ក្មេងៗ និងអ្នកស្លា.ប់ សរុប​ទាំង​៣៩​នាក់ ​ពី​ឧបទ្ទវហេតុ​ដ៏រន្ធ.ត់មួយនេះ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum
Aum
Aum
Aum
Aum
Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]