កូរ៉េខាងត្បូង៖ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលខាង ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានបង្ហាញ ពាក្យចចាមអារ៉ាមពី តារាចម្រៀង លោក Bi Rain ដែលត្រូវបានគេនិយាយថា លោកមានទំនាក់ទំនងស្នេហាជាមួយកីឡាករវាយកូនហ្គោលស្រីម្នាក់ ហើយ ភ្លាមៗនោះ ខាងភាគីរបស់ តារាប្រុសរូបនេះ ក៏បានចេញមកបដិសេធ និងបង្ហាញពី​ការចាត់​វិធាន​ការ​ តាម​ផ្លូវ​ច្បាប់​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​មួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីនេះ ប្រព័ន្ធផ្សព្វផ្សាយ ក៏បានធ្វើការទាក់ទងទៅក្រុមហ៊ុនគ្រប់គ្រង របស់ តារាស្រី Kim Tae Hee ដែលជាភរិយារបស់តារាប្រុសរូបនេះវិញម្ដង ដើម្បីស្វែងយល់ពីប្រតិកម្មរបស់នាង ចំពោះពាក្យចចាមអារ៉ាមរបស់ស្វាមី ហើយជាមួយគ្នានេះដែរ ភាគីខាងក្រុមហ៊ុនគ្រប់គ្រងរបស់នាង បានចែករំលែកថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុនគ្រប់គ្រង Kim Tae Hee

លើសពីនេះ ខាងក្រុមហ៊ុន​របស់តារាស្រីរូបនេះ ក៏បាន​បន្ត​ថា ពេលដែលនាងបានឮ​ពាក្យ​ចចាម​អារ៉ាម​នេះ​ជា​លើក​ដំបូង នាង​ពិតជាអស់សំណើច ព្រមទាំងបានបញ្ជាក់ថា នាង និង កីឡាករ​វាយ​កូន​ហ្គោល​ដែលនៅ​ក្នុង​ពាក្យ​ចចាម​អារ៉ាមនោះ មិន​ដែល​បាន​ជួប​គ្នា​នោះ​ទេ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Tae Hee
Kim Tae Hee 
Kim Tae Hee និងស្វាមី
Kim Tae Hee និងស្វាមី
Kim Tae Hee និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]