រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង ប៊ុត សីហា កំពុងទទួលបានការគាំទ្រត្រឡប់មកវិញបណ្តើរៗ ក្រោយពេល រូបលោកប្រកាសខ្លួនមកឈរជើងជាតារាចម្រៀងឯករាជ្យវិញ ក្រោយបាត់មុខមាត់ច្រើនឆ្នាំពីរង្វង់ការងារសិល្បៈស្ងាត់ឈឹង។

តួយ៉ាង ខណៈកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន និងបុគ្គលមានកេរ្ត៍ឈ្មោះក្នុងសង្គមហើយនោះ ស្រាប់តែមានវត្តមាន បុរសម្នាក់ចេញមកប្រកាសក្តែង អស់ពីចេញវីដេអូលើបណ្តាញសង្គមTikTokហើយនោះ ក៏បានមកធ្វើបទសម្ភាសបន្ថែមទៀត ដោយបញ្ជាក់ថា ការពិតតារាប្រុសរូបនេះមិនទាន់កែខ្លួនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ មិនត្រឹមតែគេមិនជឿបុរសម្នាក់នោះឡើយ ថែមទៀតធ្វើឲ្យគេឯងរិះ.គន់លើខ្លួនឥតសំចៃតែម្តង យ៉ាងណាមិញ ងាកទៅមើលលោក ប៊ុត សីហាវិញ ត្រូវលោកជំទាវ ហ៊ុន ស៊ីណាត គាំទ្រនិងលើកទឹកចិត្ត យ៉ាងដូច្នេះថា «នៅភ្នំពេញ មហាជនមិនមែនមិនដឹងថា ក្មួយប្រុស សីហា ជាមនុស្សបែបនណាទេពីមុនមក តែមហាជននិងអ្នកគាំទ្រ ចង់ឲ្យឱកាសដល់ក្មួយសីហាម្តងទៀត អញ្ចឹងហើយ ខ្ញុំគិតថាមិនគួរលើករឿងចាស់មកនិយាយទៀតទេ មនុស្សណាមិនចេះខុស គាត់កែហើយតើ ល្មមឈប់និយាយរឿងពីមុនៗរបស់ក្មួយសីហាទៅ ខ្ញុំតាមមើលគាត់យូរហើយ គួរឲ្យអាណិត ខ្ញុំមិនដែលស្គាល់គាត់ទេ ស្គាល់តែតាមFacebook»។

មិនតែប៉ុណ្ណោះ ក្រោយតារាប្រុស ប៊ុត សីហា បង្ហោះសារអរគុណខ្លាំងទៅលោកជំទាវបន្ថែមនោះ លោកជំទាវក៏មានប្រសាសន៍លើកទឹកចិត្តបន្ថែមថា ៖

លោកជំទាវ ហ៊ុន ស៊ីណាត

គួរបញ្ជាក់ផងដែរថា លោកជំទាវ ហ៊ុន ស៊ីណាត ត្រូវបានសិល្បករ សិល្បការិនីខ្មែរ ទាំងក្មេង ទាំងចាស់ គោរពស្រឡាញ់គ្រប់ៗគ្នា ដោយសារតែលោកជំទាវ តែងជ្រោមជ្រែងលើកទឹកចិត្តនិងទូន្មានល្អៗដល់តារាៗគ្រប់ៗគ្នា ធ្វើឲ្យមហាជនពេញចិត្តនឹងលោកជំទាវជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកជំទាវ ហ៊ុន ស៊ីណាត
តារាចម្រៀង ប៊ុត សីហា
សំណេររបស់លោកជំទាវ ហ៊ុន ស៊ីណាត
សំណេររបស់តារាចម្រៀង ប៊ុត សីហា
សំណេររបស់លោកជំទាវ ហ៊ុន ស៊ីណាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]