តៃវ៉ាន់៖ បន្ទាប់ពីបានសម្រេចរៀបការសាជាថ្មីរួចមក តារាស្រី Barbie Hsu និងស្វាមី លោក DJ Koo ក៏បានបង្ហាញពីភាពល្អូកល្អើនជាបន្តបន្ទាប់ ដែលធ្វើឲ្យហ្វេនៗរំភើបជំនួស និងបានឃើញពីក្ដីសុខនៅក្នុងទំនាក់ទំនងគ្រួសារ ខណៈដែលបានស្គាល់គ្នាជាយូរឆ្នាំកាលពីមុនមកនេះ រហូតដល់​បាន​រៀប​ការ​ជា​ថ្មី​ក្រោយពេលលែងលះអតីតស្វាមី។

ជាពិសេស ថ្មីៗនេះ នៅពេលដែលមានរូបភាពស្វីតៗ ប្រៀបដូចជាគូស្នេហ៍វ័យក្មេងរួចមក ខាងប្រព័ន្ធផ្សព្វផ្សាយមួយ បាន​បង្ហោះ​រូបភាពដ៏គួរឲ្យចាប់អារម្មណ៍ ដែលជារូបភាព​សាក់ ​របស់​គូស្វាមីភរិយាអ្នកទាំងពីរ ។ ហើយកាលពីមុននេះ ក៏ត្រូវបានគេដឹងថា លោក DJ Koo បានស្នើរសុំតារាស្រី Barbie Hsu នៅដើមឆ្នាំ ២០២២ ហើយពួកគេក៏បាន​សាក់​រូបចិញ្ចៀន​ លើ​ម្រាមដៃដើម្បី​ជំនួស​ចិញ្ចៀន​អាពាហ៍ពិពាហ៍ និងជា​និមិត្តរូប​នៃ​សេចក្តីស្រឡាញ់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងស្នាមសាក់ថ្មី របស់ប្ដីប្រពន្ធគូនេះ ក៏បានបង្ហាញពីសារ «Remember Together Forever» (ដែលមានន័យថា ចងចាំ​រួម​គ្នា​ជា​រៀង​រហូត) ដែលខាងស្រី បានធ្វើនៅ​ខាង​ក្រោម​​ក កៀកនឹងទ្រូង​របស់​នាង ហើយខាងលោក DJ Koo សាក់​នៅ​ត្រង់​ក តែម្ដង។

លើសពីនេះ យោងតាមអ្នកគ្រប់គ្រង ក៏បានលើកឡើងទៀតថា ឃ្លាមួយនោះ គឺជាឈ្មោះនៃបទចម្រៀងស្នេហាជាភាសាអង់គ្លេស ដែលគូស្វាមីភរិយាអ្នកទាំងពីរ ចូលចិត្តនៅពេលពួកគេ បានស្រឡាញ់គ្នាកាលពី ២៤ ឆ្នាំមុន ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
DJ Koo
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]