កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់ពីតារាចម្រៀងប្រុស លោក ឃុន វត្ថា ដែលជាអតីត បេក្ខជន The Voice Cambodia រដូវកាលទី១ព្រមទាំងទទួលបានការគាំទ្រខ្លាំងថែមទៀតផង នាពេលកន្លងមក ជាមួយនឹងបទចម្រៀងជាច្រើនរបស់លោក។

ជាក់ស្ដែង ថ្មីៗនេះនៅលើបណ្ដាញសង្គមតិកតុក មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពី នៅលើគណនីតិកតុករបស់លោក ឃុន វុត្ថា បានបង្ហោះវីដេអូដ៏ផ្អែមល្ហែម ជាមួយមិត្តស្រីនៅឯមាត់សមុទ្រ ដ៏ស្រស់ស្អាត ធ្វើឲ្យមហាជនអ្នកគាំទ្ររូបលោក មើលហើយអៀនជំនួស ខណៈដែលតារាប្រុសរូបនេះកន្លងទៅ មិនដែលបង្ហោះរូបភាពឬវីដេអូ ស្វីតៗបែបនេះ និងមិនដែលឃើញបង្ហាញមុខមិត្តស្រីនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយពីបានឃើញដូច្នេះហើយ អ្នកគាំទ្ររូបលោកក៏បាននាំគ្នា ចូលទៅខមិន ជូនពរអ្នកទាំងពីរបន្តភាពផ្អែមល្ហែម ថែមទាំងចង់ឃើញថ្ងៃពិសេសរបស់ តារាប្រុស រូបនេះ ឆាប់ៗផងដែរ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ឃុន វុត្ថា
ឃុន វុត្ថា
ឃុន វុត្ថា
ឃុន វុត្ថា
@khunvutha

ទំហំស្នេហ៍

♬ សំឡេងដើម - mey mey
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]