រាជធានីភ្នំពេញ ៖ មិនដឹងសេពគប់គ្នា តាំងពីពេលណា ស្រាប់តែប៉ុន្មានថ្ងៃនេះផ្ទុះដំណឹងគួរឲ្យសង្ស័យថា តារាប្រុស ហេង វិសាល និងតារាស្រី ជា ស្រីនា នឹងដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យនៅព្រឹក ថ្ងៃទី ០៩ តុលា ២០២២ នេះហើយ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលជាខ្លាំង។
តួយ៉ាង បណ្តាញសង្គមហ្វេសប៊ុកកក្រើកជាខ្លាំង នៅព្រឹកថ្ងៃនេះ ដោយសារតែ ហ្វេនម្នាក់ៗអន្ទះសារចង់ឃើញរូបភាពគូរបស់អ្នកទាំងពីរជាខ្លាំង ខណៈបុគ្គលស្និទស្នាលរបស់តារា២ដួងនេះ ព្រមទាំងសាមីខ្លួនទាំង២នាក់ បិទបាំងដំណឹងស្ងប់ស្ងាត់បានយ៉ាងល្អ សូម្បីតែរូបភាពមួយប៉ុស្តក៏មិនបែកធ្លាយឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយផ្ទុះការសង្ស័យ តារាប្រុសស្រីទាំង២គ្រាន់តែចូលរួមសម្តែងក្នុងMVនោះ សាមីខ្លួនកូនកម្លោះ លោក ហេង វិសាល បានចេញមុខបកស្រាយច្បាស់ៗថា ដំណឹងភ្ជាប់ពាក្យជារឿងពិត ហើយអ្នកទាំងពីរមានបំណងចង់លាក់រឿងនេះ លុះដល់ថ្ងៃពិធីតែម្តង តែពេលនេះលាក់មិនបាន មានតែទម្លាយការពិតតែម្តង ដោយពិធីនឹងរៀបចំនៅម៉ោង២រសៀលនេះហើយ។
នេះបើយោងតាមការបង្ហោះសារចេញពី ទំព័រហ្វេសប៊ុកផ្លូវការរបស់តារាប្រុសរូបនេះ សរសេររៀបរាប់យ៉ាងដូច្នេះថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]