ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២២ មានការ​ភ្ញាក់ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម​តែ​ម្ដង បន្ទាប់​ពី​បានដឹង​ដំណឹង​ថាតារា YouTuber ប្រុស-​ស្រី​ដ៏​ល្បីឈ្មោះ​មួយគូ ដែល​កំពុង​តែ​ឆក់​យក​បេះដូង​ហ្វេ​ន​ៗ​មិន​តិច​នាក់ នោះ​គឺ​កំលោះ​សង្ហា​រលោក ហេង វិសាល និង​ស្រី​ស្រស់ ជា ស្រី​នា លេង​មួយ​ក្បាច់​នេះ ធ្វើ​អោយ​អ្នកគាំទ្រ​ជ្រួលច្របល់​មិន​ស្ទើរ​នោះ​ឡើយ។

ដោយក្នុងនោះ ក្រោយ​ពេលអ្នកទាំងពីរ​ បានរៀបចំ​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​ហើយ​ ពីធីរៀបចំយ៉ាងអធិកអធម យ៉ាងស្រស់ស្អាតបែបអភិជនទៀតផង។ ក្នុងនោះផងដែរ រូបភាពក្នុងកម្មវិធី របស់អ្នកទាំងពីរក៏ចាប់ផ្តើមលេចចេញមកជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ គូស្នេហ៍មួយគូនេះ ពិតជាធ្វើឲ្យហ្វេនៗអ្នកគាំទ្រស្រឡាំងកាំង និងរំភើបរកពាក្យនិយាយមិនត្រូវនោះទេ ជាពិសេសក្រោយពីបានឃើញ វីដេអូសកម្មភាពរបស់ វិសាល ស្រីនា កំពុងតែថតរូបអនុស្សាវរីយ៍ ជាមួយគ្នាស្រស់ស្អាតទាំងព្រម មើលទៅពិតជាសមគ្នា ធ្វើឲ្យហ្វេនឃើញហើយ អៀនជំនួសជាងម្ចាស់សាមីខ្លួនគេទៅទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

ហេង វិសាល និងស្រីនា
ហេង វិសាល និងស្រីនា
ស្រីនា
ហេង វិសាល និងស្រីនា
ហេង វិសាល
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]