រាជធានីភ្នំពេញ ៖ ពិតណាស់ តារាហ្វេសប៊ុកប្រុសស្អាត William Sathya ត្រូវអ្នកលេងបណ្តាញសង្គមនាំគ្នារិះ.គន់ព្រោងព្រាតរឿង២ផ្ទួនៗត្រឹមរយៈពេលត្រឹមតែ១ថ្ងៃ ដោយដំបូងរូបលោកត្រូវមហាជនហួសចិត្តនឹងសម្តីបោះថា«អរគុណសម្រាប់ការជាន់ពន្លិចវិស័យម៉ូតូនៅកម្ពុជា» ក្រោយមន្ត្រីជំនាញចុះចាប់ម៉ូតូធំដែលគ្មានពន្ធ មិនមែនជាការជាន់ពន្លិចឡើយ ប៉ុន្តែរឿងនេះជារឿងខុសច្បាប់។
មួយវិញទៀត អ្វីដែលខុសធ្ងន់នោះគឺការលេងសើច ដោយខ្វះការពិចារណា នៅមិនអស់ចិត្តយ៉ាងណា ទៅកាត់តសម្ដេចព្រះមហាឃោសានន្ទ ដាក់មុខខ្លួនទៅវិញ ធ្វើឲ្យបុគ្គលល្បីលើបណ្តាញសង្គម ផ្ទុះការខឹ.ងសម្បា.រជាខ្លាំង មិនតែប៉ុណ្ណោះ រូបលោកនៅប្រៀបធៀបការលេងសើចរបស់ខ្លួននឹងរឿងកំប្លែងថៃទៅវិញ ដែលបានយកតួថៃ មកធ្វើជាតួអង្គព្រះសង្ឃទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង អ្នកលេងបណ្តាញសង្គមលើកឡើងថា រឿងថៃយកតួកំប្លែងមកធ្វើជាតួអង្គព្រះសង្ឃលេងសើចបាន តែនេះរូបលោក យកសម្តេចសង្ឃរបស់ខ្មែរដែលពិភពលោកបានស្គាល់ គោរព និងឲ្យតម្លៃខ្ពស់ មកលេងសើចទៅវិញ ដូចជាបង្ហាញការប្រមា.ថធ្ងន់ធ្ងរដល់សាសនាព្រះពុទ្ធ។
យ៉ាងណាមិញ ក្រោយដឹងខ្លួនថាធ្វើខុសនោះ តារាប្រុស William Sathya បានចេញមុខសុំទោសមហាជន ដោយបង្ហោះសារយ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]