ភ្នំពេញ៖ ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី មានកិត្តិយសសូមជំរាបជូនអ្នកសារព័ត៌មានទាំងអស់ ឲ្យបានជ្រាបថា យើងបានប្រារព្ធពិធីដាំកូនឈើក្រោមប្រធានបទ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹងអ៉ីអន» នាថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅមុនពេលបើកសម្ពោធផ្សារទំនើបទី ៣ របស់យើងគឺ «ផ្សារទំនើបអ៉ីអនម៉ល មានជ័យ» នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

រូបភាពក្នុងពិធីដាំកូនឈើរបស់ក្រុមហ៊ុន អ៉ីអន ម៉ល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងពិធីដាំកូនឈើរបស់ក្រុមហ៊ុន អ៉ីអន ម៉ល
រូបភាពក្នុងពិធីដាំកូនឈើរបស់ក្រុមហ៊ុន អ៉ីអន ម៉ល

ពិធីដាំកូនឈើ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹង អ៉ីអន» មានគោលបំណងបង្កើតផ្សារទំនើបដែលហុំព័ទ្ធដោយរុក្ខជាតិព័ណបៃតង នៅក្នុងសហគមន៍មូលដ្ឋាន ក្នុងបរិវេនផ្សារទំនើបសាងសង់ថ្មី ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍តំបន់នោះ និងយកចិត្តទុកដាក់ថែទាំ ដើម្បីក្លាយជាផ្សារទំនើប ដែលបណ្តុះស្មារតីសហគមន៍បៃតង។

រូបភាពក្នុងពិធីដាំកូនឈើរបស់ក្រុមហ៊ុន អ៉ីអន ម៉ល
រូបភាពក្នុងពិធីដាំកូនឈើរបស់ក្រុមហ៊ុន អ៉ីអន ម៉ល

កម្មវិធីនេះ និងមានការចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស ខ្មែរ និងជប៉ុន ប្រមាណជាង ១,០០០នាក់ ក្នុងពិធីដាំកូនឈើ ដែលមានកូនឈើ ១៣ ប្រភេទ ដូចជា Crinum Lily, Spider Lily, Western Sword Fern, ជាដើម ដែលជាពូជកូនឈើដុះនៅក្នុងតំបន់ចំនួនសរុបប្រហែល ៨០០០ដើម។

រូបភាពក្នុងពិធីដាំកូនឈើរបស់ក្រុមហ៊ុន អ៉ីអន ម៉ល
រូបភាពក្នុងពិធីដាំកូនឈើរបស់ក្រុមហ៊ុន អ៉ីអន ម៉ល

កន្លងមកនេះ ក្រុមហ៊ុនបានដាំកូនឈើប្រហែល ២២,០០០ដើម នៅមុនពេលបើកសម្ពោធផ្សារទំនើបអ៉ីអនម៉ល ភ្នំពេញ និងឮផ្សារទំនើប អ៉ីអនម៉ល សែនសុខស៊ីធី។

រូបភាពក្នុងពិធីដាំកូនឈើរបស់ក្រុមហ៊ុន អ៉ីអន ម៉ល
រូបភាពក្នុងពិធីដាំកូនឈើរបស់ក្រុមហ៊ុន អ៉ីអន ម៉ល
រូបភាពក្នុងពិធីដាំកូនឈើរបស់ក្រុមហ៊ុន អ៉ីអន ម៉ល

កន្លងមកក្រុមហ៊ុន អ៉ីអន និងប្រទេសកម្ពុជាធ្លាប់បានផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អជាមួយគ្នា តាមរយៈអង្គការមូលនិធិបរិស្ថានអ៊ីអន និង AEON 1% CLUB ក្នុងការគាំទ្រ និងជួយឧបត្ថម្ភដល់ «កម្មវិធីសម្ពោធសាលារៀនក្នុងព្រះរាជាណាចក្រកម្ពុជា» និងការដាំដើមឈើនៅជុំវិញបរិវេនប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងនៅតំបន់ «ប្រាសាទចៅស្រីវិបុល» និងក្នុងតំបន់មជ្ឈមណ្ឌលគាំពារសត្វព្រៃភ្នំតាម៉ៅផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]