ថៃ៖ ថ្មីៗនេះ តារាស្រី Baifern Pimchanok តែងតែត្រូវបានគេយកចិត្តទុកដាក់ ទៅលើសកម្មភាពផ្ទាល់ខ្លួន នៅពេលដែលបានបង្ហាញភាពស្និទ្ធស្នាលជាមួយនឹង តារាប្រុស Nine Naphat រហូតធ្វើឲ្យហ្វេនៗមានក្ដីរំពឹងថានឹងក្លាយជាការពិត បើទោះបីជា អ្នកទាំងពីរ បានបញ្ជាក់ថា ពួកគេត្រឹមតែជាមិត្តក៏ដោយ។

ដោយឡែក ក្រៅពីរឿងមួយនេះហើយ តារាស្រី Baifern ក៏បានចេញមកអាប់ដេត ព្រមទាំងបើកបង្ហាញពី ផ្ទះស្រស់ស្អាតដ៏ធំមួយរបស់ខ្លួន ដែលនាងបានបោះទុនសាងសង់ឲ្យគ្រួសារ។ ហើយបច្ចុប្បន្ននេះ ផ្ទះរបស់នាង ក៏បានសាងសង់ជិតរួចរាល់ហើយ ជាមួយនឹងរូបភាពបង្ហោះនៅលើ Instagram បង្ហាញឲ្យឃើញគ្រប់ជ្រុងជ្រោយនៃផ្ទះ ព្រមទាំងការរៀបចំដើម្បីឲ្យកាន់តែមានភាពស្រស់ស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ការបង្ហាញលើកនេះ របស់ Baifern ដែលបន្ថែមពីការមើលឃើញទិដ្ឋភាពផ្ទះរបសនាងនោះ គឺបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបង្ហាញខ្លួនរបស់នាង និងស្ទើរតែមិនអាចឲ្យអ្នកទស្សនាដកក្រសែភ្នែកចេញបានទេ ព្រោះនៅក្នុងនោះ នាងបានបង្ហាញស្ទាយ៍តុបតែងខ្លួនបែបទាន់សម័យ ស៊ិ.ច.ស៊ី បង្អួតរាងចង្កេះតូចច្រឡឹង ដែលជាសម្រស់ដ៏ទាក់ទាញខ្លាំងមួយ ស្របពេលជាមួយនឹងការបង្ហាញផ្ទះថ្មី បែបនេះ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]