ភ្នំពេញ៖ ពិតណាស់ កាលពីម្សិលមិញនេះ នៅលើបណ្ដាញសង្គមគឺ កក្រើកខ្លាំងមែនទែន ដោយមានការចែករំលែក ក៏ដូចជាចូលរួមអបអរ ពាសពេញបណ្ដាញសង្គម អំពីដំណឹងរីករាយក្នុងថ្ងៃភ្ជាប់ពាក្យ Youtuber ពីររូប កញ្ញា ជា ស្រីនា និង លោក ហេង សុខវិសាល។

ជាមួយគ្នានេះ ដូចដែលប្រិយមិត្តបានដឹងហើយថា គូស្នេហ៍មួយគូនេះ ជាគូដែលទទួលបានការអបអរ និងគាំទ្រខ្លាំង និងជាគូដែលគួរឲ្យស្រលាញ់បំផុត នាចុងឆ្នាំ២០២២នេះ។ ក្នុងនោះ រាល់រូបរូបភាពក្នុងថ្ងៃសិរីសួស្តីរបស់ ស្រីនា និង វិសាល ក៏ត្រូវបានចែកចាយជាបន្តបន្ទាប់ និង ត្រូវបានហ្វេនៗអ្នកគាំទ្រសរសើរ ពីសម្រស់កូនកម្លោះ កូនក្រមុំ ស្អាតសមគ្នាមិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត មហាជនអ្នកគាំទ្រ មិនត្រឹមតែចាប់អារម្មណ៍តែ កូនក្រមុំប៉ុណ្ណោះនោះទេ តែក្រលេកទៅមើល ប្អូនស្រីរបស់ ស្រីនា ក្នុងថ្ងៃភា្ជប់ពាក្យបងស្រីវិញ ក៏មិនណយនោះដែល នៅក្នុងឈុតបែបនារីខ្មែរ ហូលផាមួង ពណ៌ឈូកស្រាលបែកសាច់ មើលទៅសុភាពរមទម្យស្អាតខ្លាំងមែនទែន មិនចាញ់បងស្រីប៉ុន្មាននោះឡើយ ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្រីនា និង វិសាល
ប្អូនស្រី របស់ ស្រីនា
ប្អូនស្រី ប្អូនប្រុស របស់ ស្រីនា
ប្អូនស្រី របស់ ស្រីនា
ប្អូនស្រី របស់ ស្រីនា
ប្អូនស្រី របស់ ស្រីនា
ប្អូនស្រី របស់ ស្រីនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]