រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយ ដំណឹងភ្ជាប់ពាក្យរបស់ Influencerកំពុងល្បីឈ្មោះ២រូបគឺ កញ្ញា ជា ស្រីនា និងលោក ហេង សុខវិសាល ធ្វើឲ្យផ្អើលសឹងតែកន្លះប្រទេសទៅហើយ ខណៈអ្នកទាំងពីរ ធ្លាប់ត្រូវហ្វេនៗជាច្រើនផ្គូរផ្គង ឲ្យក្លាយជាគូស្នេហ៍ក្នុងជីវិតពិត ហើយពេលនេះបាន សម្រេចដូចក្តីបំណង។

យ៉ាងណាមិញ ក្រោយបែកធ្លាយដំណឹងភ្ជាប់ពាក្យរួចរាល់ហើយនោះ នៅពេលចប់កម្មវិធីត្រឡប់មកផ្ទះវិញ តារាស្រីរូបនេះ បានទម្លាយវីដេអូខ្លីៗលើStory Instagram របស់ខ្លួនថា«អ្នកទាំំងពីរសេពគប់គ្នា ២ទៅ៣ឆ្នាំហើយ តែគ្រាន់តែស្ងាត់ៗ និងមានរឿងត្រូវបកស្រាយយ៉ាងច្រើន»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកទៅមើលការបង្ហើបរបស់ ប្អូនស្រីបង្កើតតារាស្រីរូបនេះ បានបញ្ជាក់ច្បាស់ៗពី រឿងលាក់បាំងដែលមិនបញ្ចេញតម្រុយគួរឲ្យសង្ស័យ សូម្បីតែហូបបាយជុំគ្រួសារទាំងសងខាង ក៏ថតរូបមិនឲ្យជាប់នរណាម្នាក់ឡើយ ពិសេសគឺពិនិត្យទាំងសម្លេងដែលចូលទៅក្នុងStoryទៀត ប្រសិនបើឮសម្លេងតារាប្រុស វិសាល តែបន្តិច ក៏ស៊ូដកចេញដែរ និយាយរួមគឺ លាក់បាំងគ្មានឲ្យឃើញដានឡើយ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រិយមិត្តជាហ្វេនៗ របស់តារាប្រុសស្រីទាំង២ដួងនេះ ជឿជាក់ថា នឹងសម្គាល់ឃើញចំណុចសង្ស័យពី ទំនាក់ទំនងនេះមិនតិចទេ ប៉ុន្មានហ្វេនៗស្មានគ្រាន់ជាការសម្តែង ការពិតក្រោយខ្នង គឺរឿងពិត ជាគូស្នេហ៍នឹងគ្នាពិតប្រាកដ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ជា ស្រីនា និងតារាប្រុស ហេង សុខវិសាល
តារាស្រី ជា ស្រីនា និងតារាប្រុស ហេង សុខវិសាល
តារាស្រី ជា ស្រីនា និងតារាប្រុស ហេង សុខវិសាល
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]