តៃវ៉ាន់៖ ទោះបីជា មិនបានជួបគ្នាតាំងពីដំបូងក៏ពិតមែន តែច្រើនឆ្នាំក្រោយមក តារាស្រី Barbie Hsu និង លោក DJ Koo នៅតែបានក្លាយជាប្ដីប្រពន្ធដ៏មានសុភមង្គល និងកំពុងតែធ្វើឲ្យអ្នកទស្សនា កាន់តែច្រណែននឹងក្ដីសុខរបស់ពួកគេ ដែលបានបង្ហាញឡើងជាបន្តបន្ទាប់។

ដោយឡែក ក្រឡេកមកមើល លោក DJ Koo កាលពីថ្មីៗនេះវិញ ដោយបានចូលរួម ក្នុងកម្មវិធី Taipei Fashion Week កាលពីថ្ងៃទី ៩ ខែតុលាកន្លងទៅ រូបលោកក៏បានបង្ហាញខ្លួន ជាមួយនឹងស្ទាយ៍ទាន់សម័យ ទាក់ទាញចិត្តអ្នកទស្សនាគ្រប់គ្នា រហូតដល់មានការ​សួរ​នាំ ថាតើ​នរណា​ជា ​អ្នក​ជ្រើស​រើស​សម្លៀក​បំពាក់​ឱ្យ​លោកនោះ តារាប្រុសរូបនេះ បានប្រាប់​ថា រាល់​ថ្ងៃ ​ប្រពន្ធ​របស់​លោក Barbie Hsu បានជួយ​លោកជ្រើសរើស​សម្លៀក​បំពាក់​ឱ្យ​សម​ស្រប សម្រាប់​សកម្មភាព​នីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ លោក DJ Koo ថែមទាំងបានបង្ហាញ ពី​ភាព​សប្បាយ​រីក​រាយចំពោះការរៀបការរបស់ខ្លួន ក៏ដូចជាមានការបង្ហើប ពីសកម្មភាពមួយចំនួននៅក្នុងគ្រួសារ ដែលបានលើកឡើងថា ​ខ្លួននិង​ភរិយា ​ថើ.ប​គ្នា​រាល់​ថ្ងៃ ​មុននឹង​ចេញ​ទៅ​ខាងក្រៅ ទៀតផង។

នេះអាចនិយាយបានថា ទំនាក់ទំនងរបស់ប្ដីប្រពន្ធតារាប្រុសស្រីរូបនេះ កាន់តែមានភាពល្អូកល្អើនពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាទើបតែរៀបការនឹងគ្នាមិនបានប៉ុន្មានខែក៏ដោយ តែចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ តែងតែត្រូវបានគេលើកឡើង ជាមួយនឹងការសរសើរមិនដាច់ពីមាត់ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

DJ Koo
DJ Koo
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]