វៀមណាម៖ ស្ថានីយ៍ប្រេងឥន្ធនៈ ជាបន្តបន្ទាប់នៅទីក្រុងហូជីមិញ បានឈប់ដំណើរការបណ្តោះអាសន្ន ដែលធ្វើឲ្យមនុស្សជាច្រើន បានសម្រេចចិត្ត សម្រុកទៅចាក់សាំងជាហូរហេរ កុះកុយទាំងយប់ កាលពីម្សិលមិញនេះ។

តាមប្រភពរបស់គេហាទំព័រ Zing នៅ​ល្ងាច​ថ្ងៃ​ទី​៩​ ខែ​តុលា ស្ថានីយ​ប្រេង​ជា​បន្តបន្ទាប់​ នៅតាមតំបន់មួយចំនួន ទាំងអស់​ ត្រូវបាន​ប្រកាស​អស់​ស្តុកទាំងម្តង នៅម៉ោងប្រហែល ៨​យប់ ថ្ងៃដដែល ហេតុដូច្នេះ ប្រជាពលរដ្ឋ បានតំរង់ជួរ ឈរចាំចាក់ ស្ថានីយ៍ណាដែលនៅមានស្តុកសាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរ នៅល្ងាចថ្ងៃទី ៩ ខែតុលា នាយកដ្ឋានគ្រប់គ្រងទីផ្សារ នៃទីក្រុងហូជីមិញបាននិយាយថា មានការខ្វះខាតប្រេងឥន្ធនៈ និងប្រេងនៅក្នុងទីក្រុងនៅពេលណាមួយ ហើយមានហាងហ្គារាសសាំង ១០ ភាគរយ ឈប់ដំណើរការជាបណ្តោះអាសន្ន។

យ៉ាងណាមិញ ហាងភាគច្រើន បានអស់សាំងជាបណ្ដោះអាសន្ន ដោយពន្យល់ថាមូលហេតុនៃស្ថានភាពនេះគឺដោយសារតែការផ្គត់ផ្គង់ទំនិញ មិនអាចឆ្លើយតបទាន់ពេលវេលា ទៅតាមតម្រូវការបាន៕

ប្រភព៖ zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]