ភ្នំពេញ៖ ពិតណាស់  ថ្មីៗនេះកម្មវិធី Miss Teen International Cambodia បានប្រកាសឲ្យសុភាពនារីមានបំណងចូលរួមដាក់ពាក្យក្រួត។ បន្ទាប់ពីឃើញសេចក្ដីប្រកាស គេឃើញមានបេក្ខនារីជាច្រើនរូបបានដាក់ពាក្យចូលរូមប្រកួត។ ម្យ៉ាងខាងកម្មវិធី ក៏បានបង្ហោះរូបភាពបេក្ខនារី ជាប់ទៅវគ្គបន្តជាច្រើននាក់ និងបានបែងចែកជាក្រុមផងដែរ។ 

យ៉ាងណាមិញ ថ្ងៃប្រកួតក៏នឹងខិតជិតមកដល់គឺកម្មវិធី Miss Teen International Cambodia 2023 នឹងធ្វើឡើងនៅថ្ងៃទី ០៤ខែ វិច្ឆិកា ឆ្នាំ ២០២២ ដែលមានទីតាំងនៅផ្សារទំនើប Aeon Mall សែនសុខ។ ហើយថ្ងៃប្រកួតក៏មានការផ្សាយផ្ទាល់នៅលើផេកMiss Teen International Cambodia ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រិយមិត្តបានដឹងរួចមកហើយថា ម្ចាស់ជ័យលាភី Miss Teen International Cambodia 2021 បានទៅលើកញ្ញា ឌី បញ្ញាវិមាលា មកពីខេត្តកំពង់ឆ្នាំង ចំណែកMiss Teen International Cambodia 2022 គឺបានទៅលើកញ្ញា សុខ និដាណាត់ មកពីភ្នំពេញ។ ហើយប្រិយមិត្តចូលរួមទាយមើលទាំងអស់គ្នា ថាតើម្ចាស់ជ័យលាភី MPIC 2023 បានទៅលើបេក្ខនារីដែលមកពីខេត្ត ក្រុងណា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ឌី បញ្ញាវិមាលា Miss Teen International Cambodia 2021
កញ្ញា ឌី បញ្ញាវិមាលា Miss Teen International Cambodia 2021

កញ្ញា ឌី បញ្ញាវិមាលា Miss Teen International Cambodia 2021

កញ្ញា សុខ និដាណាត់ Miss Teen International Cambodia 2022
កញ្ញា សុខ និដាណាត់ Miss Teen International Cambodia 2022
កញ្ញា សុខ និដាណាត់ Miss Teen International Cambodia 2022

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]