រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូននៅចាំបាន កញ្ញា សេង រដ្ឋា ជាអតីតម្ចាស់មកុដ Miss Grand Cambodia 2020 តែអកុសលត្រូវបាន គេដកតំណែងដោយសារតែបញ្ហាមួយចំនួនជាមួយនឹងក្រុមហ៊ុន បើទោះបីជួបរឿងនេះក្តី ប៉ុន្តែកញ្ញានៅក្តោបទីផ្សារការងារក្នុងវិថីសិល្បៈមិនរបូតដៃឡើយ។

តួយ៉ាង ក្រៅពីការងារជាតារាសម្តែងហើយនោះ ដោយសារតែរូបសម្បត្តិស្រស់ស្អាតស្តង់ដាបវរកញ្ញាដូច្នេះហើយ ទើបធ្វើឲ្យរូបនាងក្លាយជាម៉ូដែល ក្នុងស្បតពាណិជ្ជកម្ម និងការដើរម៉ូតធំៗជាច្រើននៅកម្ពុជាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ថ្មីៗនេះ កញ្ញា សេង រដ្ឋា ទទួលបានការងារសម្តែងជាតួអង្គ ក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្មហង្សមាសថែមទៀតផង នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហ្វៃ សំអាង ដែលបានប្រកាសយ៉ាងដូច្នេះថា ៖

ឯកឧត្តម ហ្វៃ សំអាង

ជាមួយគ្នានេះ មហាជនផ្ទុះការអបអរសាទរជាខ្លាំង ក្រោយតារាស្រីរូបនេះត្រូវជ្រើសរើសសម្តែងក្នុងភាពយន្តខ្នាតធំយ៉ាងដូច្នេះ ជាពិសេសគឺសម្តែងក្នុងរឿងដែលដឹកនាំដោយ ឯកឧត្តម ហ្វៃ​ សំអាង ជាអ្នកដឹកនាំសម្តែងល្បីឈ្មោះម្នាក់នៅកម្ពុជា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា សេង រដ្ឋា
  កញ្ញា សេង រដ្ឋា
  កញ្ញា សេង រដ្ឋា
សំណេររបស់ឯកឧត្តម ហ្វៃ សំអាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]