ថៃ៖ ថ្មីៗនេះ ជាមួយនឹងរឿងរន្ធ.ត់ នៃការបា.ញ់រះរបស់ឃាត.ករ ដែលបានបង្កឲ្យមានមនុស្សស្លា.ប់ជាច្រើន នៅខេត្ត NongBua Lamphu ប្រទេសថៃនោះ ម្តាយអតីតប៉ូលិស ដែលជាជនដៃដល់ បានបង្ហាញពីទុក្ខក្រៀមក្រំ និងបានសុំស្នាក់នៅកន្លែងដដែល ពីអ្នកភូមិ ។
ក្នុងនោះដែរ បើតាមអ្នកយកព័ត៌មាន បានរាយការណ៍ថា ពួកគេបានទៅផ្ទះជនដៃដល់ ដោយបានឃើញពីបរិយាកាសក្នុងផ្ទះ ដែលមានភាពស្ងាត់ជ្រងំ។ ជាពិសេស បើតាមម្ដាយជនល្មើស ក៏បានប្រាប់ថា ស.ពកូនប្រុសត្រូវបូជាហើយ ហើយចាប់ពីពេលនេះទៅ អ្នកស្រី ក៏មិនដឹងរស់នៅយ៉ាងម៉េចទេ ខណៈដែលអ្នកភូមិ មិនចង់ឲ្យខ្លួនស្នាក់នៅក្នុងភូមិនោះទេ ហើយបើដេញទៅនៅកន្លែងផ្សេង ខ្លួនក៏ក៏មិនដឹងថា ទៅនៅកន្លែងណានោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកដែលបានប្រព្រឹត្តអំពើអាក្រ.ក់វិញ ក៏បានស្លា.ប់បាត់ទៅហើយ ដូច្នេះហើយ អ្នកស្រីសុំកុំឲ្យមានការរើសអើងរវាង ម្តាយ និង កូន ព្រោះជាមនុស្សផ្សេងគ្នា ជាពិសេស អ្នកស្រីក៏មិនបានដឹងមុននោះទេ ព្រោះតែគ្មានឪពុកម្តាយណា បង្រៀនកូនឱ្យធ្វើជា.ចោ.រឡើយ ដោយ មនុស្សគ្រប់រូប តែងតែបានបង្រៀនកូនៗយ៉ាងល្អ។ លើសពីនេះ អ្នកស្រីក៏បានសុំទោស និងបង្ហាញពីការ សោកស្ដាយ ទៅលើរឿងដែលបានកើតឡើងដែលបង្កឲ្យ មានមនុស្សស្លា.ប់ជាច្រើន៕
ប្រភព៖ Thairath
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]