រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា បណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងនឹងដំណឹងភ្ជាប់ពាក្យរបស់Influencerល្បីឈ្មោះខ្មែរ២ដួង ក្នុងនោះគឺមាន កញ្ញា ជា ស្រីនា និងលោក ហេង សុខវិសាល ដោយធ្វើឲ្យកក្រើកកន្លះប្រទេសតែម្តង ជាគូស្នេហ៍សាកសមបំផុត ឆ្លាតពូកែនិងស្រស់ស្អាតដូចគ្នា។
យ៉ាងណាមិញ លុះដល់បញ្ចប់កម្មវិធីភ្ជាប់ពាក្យទៅហើយទើប តារាស្រី ជា ស្រីនា ទម្លាយថា ខ្លួននិងអនាគតស្វាមីទាក់ទងគ្នា ៣ឆ្នាំទៅហើយ ម្យ៉ាងទៀតតារាប្រុស ហេង វិសាល ក៏បានបង្ហើបថា អ្នកទាំងពីរលាក់ពីមហាជនដោយសារតែភ័យខ្លាំងពេក ជាពិសេសគឺចង់ទម្លាយទំនាក់ទំនងនេះចំថ្ងៃភ្ជាប់ពាក្យតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ប៉ុន្មានឆ្នាំនៃទំនាក់ទំនងនេះ អ្នកទាំងពីរមិនធ្វើឲ្យមហាជនចាប់ជាប់នោះឡើយ មានតែគ្រួសារទាំងសងខាងនិងបុគ្គលស្និទស្នាលតែប៉ុណ្ណោះ ដែលបានដឹងពីរឿងមួយនេះ ជាងនេះទៅទៀត ថ្មីៗនេះ ប្អូនស្រីបង្កើតតារាស្រី ជា ស្រីនា ទម្លាយរូបភាពថតស្វីតៗ មុនថ្ងៃភ្ជាប់ពាក្យ ដែលលាក់ទុកមិនបង្ហោះច្រើនខែឆ្នាំ ធ្វើឲ្យហ្វេនៗឃើញហើយអៀនជំនួស មើលទៅគួរឲ្យស្រឡាញ់ខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]