ថៃ៖ អ្នកយកព័ត៌មានអូស្ត្រាលី Anna Coren អាយុ ៤៧ ឆ្នាំដែលបានរាយការណ៍ពីខាងក្នុង មជ្ឈមណ្ឌលថែទាំកុមារ ហើយអ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Daniel Hodge អាយុ ៣៤ ឆ្នាំ ត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលីស Na Klang ភ្លាមៗពីបទ បានចូលទៅថតរូប ដែលជាទីកន្លែងរងការបាញ់ប្រហារ ដោយគ្មានការអនុញ្ញាត។

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីប្រធានរដ្ឋបាលសង្កាត់ Uthai Sawan លោក Danaichoke Boonsom បានដាក់ការចោទប្រកាន់លើបុគ្គលិក CNN និងការផ្សាយ បានធ្វើឱ្យប៉ះពាល់ដល់អ្នកស្រុកយ៉ាងធ្ងន់ធ្ងរ ជាពិសេសសាច់ញាតិរបស់ជនរងគ្រោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមការងាររបស់ CNN បានចាក់ផ្សាយរូបភាព ទិដ្ឋភាពពីខាងក្នុងកន្លែងកើតហេតុ បានធ្វើឱ្យមានការខឹងសម្បារពីសំណាក់សាធារណៈជន និងការចោទប្រកាន់ពីប្រព័ន្ធផ្សព្វផ្សាយថៃថា បានបំពានក្រមសីលធម៌អ្នកសារព័ត៌មាន។

ទៀតសោត លោក Danaichoke បន្ថែមថា អ្នកកាសែត អាចនឹង​អាចប្រឈមមុខនឹង ការចោទប្រកាន់តាមផ្លូវច្បាប់ ពីបទឧក្រិដ្ឋកម្មឆ្លងដែន និងជ្រៀតជ្រែកភស្តុតាង ប្រសិនបើរកឃើញថា ពួកគេចូលកន្លែងកើតហេតុដោយគ្មានការអនុញ្ញាតប្រព័ន្ធផ្សព្វផ្សាយ។

ជារួម ការិយាល័យអន្តោប្រវេសន៍ក៏បាន ដកហូតទិដ្ឋាការទេសចរណ៍របស់ Coren និង Hodge ដោយពន្យល់ថាការរាយការណ៍ដោយគ្មានទិដ្ឋាការប្រព័ន្ធផ្សព្វផ្សាយគឺជា បទល្មើសព្រហ្មទណ្ឌ។ បានបន្ថែមថា ពួកគេ​អាច​ត្រូវបាន​និរទេស និង​ដាក់​ក្នុង​បញ្ជី​ខ្មៅ​តាមច្បាប់​ថៃទៀតផង៕

ប្រភព៖ nationthailand

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]