បរទេស៖ គេត្រូវបានរាយការណ៍មកថា អ្នករាំអមឆាក ដែលត្រូវផ្ទាំង LED មានទម្ងន់ ៦០០គីឡូ បានធ្លាក់សង្កត់នោះ សុខភាពរបស់លោក វាបីដូចជា ហាក់មានការប្រែប្រួលយ៉ាងឆាប់រហ័ស នឹកស្មានមិនដល់ នេះបើតាមសមាជិកក្រុមគ្រួសារបង្ហើបឱ្យដឹង អ្នកសារព័ត៌មាន។
ជាក់ស្តែង នៅថ្ងៃទី ១០ ខែតុលា វេបសាយ HK01 បានរាយការណ៍ថា ឪពុករបស់លោក បានធ្វើបច្ចុប្បន្នភាពស្ថានភាពសុខភាពចុងក្រោយរបស់កូនរបស់លោក ត្រូវបានដកអ៊ុកស៊ីសែន ចេញ ដោយលឿនជាងការរំពឹងទុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ទាក់ទិននឹងបញ្ហានៃការហូបចុក លោកបានបន្ថែមទៀតថា កូនប្រុសរបស់លោក បានហូបដូចមនុស្សធម្មតា ដោយមិនចាំបាច់ផ្តល់អាហារូបត្ថម្ភតាមបំពង់ឡើយ ដោយអាចញ៉ាំអាហារទន់ៗ ដូចជាបបរ និងបន្លែទន់ៗជាដើម។
ត្រឡប់កាលពីថ្ងៃទី ២៨ ខែកក្កដា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនៅលើឆាកអំឡុងពេលសម្តែងរបស់ក្រុម Mirror ក្រុមចម្រៀងប្រទេសហុងកុង ដែលអេក្រង់ LED ទម្ងន់ ៦០០ គីឡូក្រាមស្រាប់តែធ្លាក់កណ្តាលឆាកត្រូវអ្នករាំអមឆាក បានធ្វើឲ្យមានការកក្រើកពេញអ៉ីនធឺណែត ជាពិសេសក្នុងវិស្ស័យកម្សាន្តហុងកុងតែម្តង៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]