រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ដំណឹងភ្ជាប់ពាក្យរបស់តារាស្រី ជា ស្រីនា និងតារាប្រុស ហេង សុខវិសាល ធ្វើឲ្យកក្រើកបណ្តាញសង្គមនាប៉ុន្មានថ្ងៃចុងក្រោយនេះជាខ្លាំង ជាក់ស្តែង សូម្បីតែឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើតាមក្រុមការងារអបអរសាទរ ដល់អ្នកទាំងពីរថែមទៀតផង។
តួយ៉ាង មូលហេតុធ្វើឲ្យគេឯងផ្អើលថ្នាក់នេះ ដោយសារតែ អ្នកទាំងពីរសុទ្ធតែជា Influencerល្បីឈ្មោះ មិនតែប៉ុណ្ណោះ អ្នកទាំងពីរជាគូ ដែលហ្វេនៗនាំគ្នាផ្គូផ្គងយូរយាទៅហើយ ដោយសារតែ ស្អាត ឆ្លាត និងពូកែដូចគ្នា ជាគូស្នេហ៍ ដែលល្អទាំងព្រមតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត អ្វីដែលមហាជនកាន់តែភ្ញាក់ផ្អើលនោះគឺ តារាប្រុសស្រីទាំង២ដួងនេះ ទម្លាយថាទាក់ទងគ្នា៣ឆ្នាំទៅហើយ ប៉ុន្តែលាក់មហាជនជិតឈឹង គ្មានតម្រុយណាមួយគួរឲ្យសង្ស័យទាល់តែសោះ មួយវិញទៀត ហ្វេនៗមួយចំនួនផ្ទុះចម្ងល់ ហេតុអ្វីអ្នកទាំងពីរត្រូវចាំបាច់លាក់ដំណឹងនេះ ខណៈគូនេះគេឯងពេញចិត្ត ឲ្យជួបគ្នាក្នុងជីវិតពិតស្ទើរស្លា.ប់ហើយនោះ?។
ជាមួយគ្នានេះ លោក ហេង វិសាល បានបង្ហើបថា ការពិត ទំនាក់ទំនងនេះ រូបលោកព្យាយាមលាក់ពីមហាជន ប៉ុន្តែសម្រាប់គ្រួសារទាំងសងខាងគឺដឹងឮអស់ហើយ ការបិទបាំងនេះដោយសារតែរូបលោកបារម្ភពីអនាគត កញ្ញា ស្រីនា ច្រើនជាងខ្លួន ព្រោះការសេពគប់អាចមានបញ្ហា ជម្លោះណាមួយ បណ្តាឲ្យប្រេះឆា ធ្វើឲ្យអនាគត ស្រីនា ដែលជាកូនស្រីអាចនឹងប៉ះពាល់ ដូច្នេះរងចាំដល់ថ្ងៃច្បាស់លាស់ណាមួយ បើកបង្ហាញជារឿងដែលគួរឲ្យទុកចិត្ត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]