ថៃ៖ ដូចប្រិយមិត្តដឹងស្រាប់ហើយ តារាសម្ដែងវ័យក្មេង Win Mawin Thaweephon បានដឹកដៃអ្នករៀបចំកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដ៏ស្រស់ស្អាត Tu Piyawadi Maleenont ចូលរោងការ ប៉ុន្តែស្ថានភាពជាមួយនឹងការរីករាលដាលនៃកូវីដ១៩ ធ្វើឱ្យ​ការ​ប្រារព្ធ​ពិធី​ដែល​បាន​គ្រោងទុក​ត្រូវ​ផ្អាក​ទុកចាប់តាំង ២០២០ មកម្លេះ។​

ជាក់ស្តែងថ្មីៗ​នេះ​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២២ គូស្នេហ៍​មួយ​គូ​នេះ​បាន​សម្រេចចិត្ត​រៀបចំ​ពិធី​មង្គលការ​មួយ​នៅ​សណ្ឋាគារ Grand Hyatt Erawan ទីក្រុង​បាងកក ដោយ​សន្យា​នៅ​ចំពោះមុខ​សារព័ត៌មាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលចាប់អារម្មណ៍ កូនក្រមុំដ៏ស្រស់ស្អាតរូបនេះ បានផ្លាស់ប្តូរទាំងអស់ ៤​ ឈុត ដែលជាម៉ាករបស់ថៃទាំងអស់ ធ្វើឡើងអ្នកច្នៃម៉ូដជនជាតិថៃ ដែលទទួលបានការចាប់អារម្មណ៍ ពីមួយ ទៅមួយឈុតសុទ្ធសឹងតែទាក់ស្អាត។

អ្វីដែលចាប់អាម្មណ៍ មានរ៉ូប ដោយបំផុសគំនិត​ដោយ​ការ​ប៉ាក់​ពេជ្រ​ពិត​ទៅ​ក្នុង​រ៉ូប​ដែល​ថៃ​មិន​ធ្លាប់​មានពីមុនមក ដោយ សរុប​មក​អ្នកច្នៃម៉ូដ បាន​ប្រើ​២០០​គ្រាប់​ឬ​ច្រើន​ជាង​នេះ ដែលគេបានដំឡើង​វា​ដល់ ៣០០​គ្រាប់ ដែលមានតម្លៃ ១០០លានបាត ជាង ២.៦ លានដុល្លារ៕

ប្រភព៖ thairath.co.th

សូមទស្សនារូបភាពខាងក្រោម៖

Tu Piyawadi និងស្វាមី
Tu Piyawadi និងស្វាមី
ពេជ្រប៉ាក់លើរ៉ូប
ពេជ្រប៉ាក់លើរ៉ូប
ពេជ្រប៉ាក់លើរ៉ូប
ពេជ្រប៉ាក់លើរ៉ូប
ពេជ្រប៉ាក់លើរ៉ូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]