ជាផ្នែកស្នូលមួយរបស់ខ្លួន Facebook ជួយអ្នកឱ្យបង្ហាញខ្លួនអ្នក និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ និងសហគមន៍ផ្សេងទៀត។ លើសពីនេះទៀត អ្នកប្រើប្រាស់កំពុងភ្ជាប់ទំនងទំនងគ្នាតាមរយៈមាតិកាសាធារណៈដែលពាក់ព័ន្ធដូចជារូបមន្តធ្វើម្ហូបថ្មីៗ ឬការដើរកម្សាន្តក្នុងស្រុកជាដើម។ ស្របពេលជាមួយនឹងមានការបង្ហោះថ្មីៗពីមិត្តរបស់អ្នក គ្រុប និងផេកនានា Facebook ណែនាំសារបង្ហោះពីអ្នកបង្កើតមាតិកា និងសហគមន៍នានាដែលអ្នកមិនធ្លាប់ដឹង ដើម្បីឱ្យអ្នករីករាយ និងពិភាក្សាគ្នាអំពីសារបង្ហោះនោះ។ អ្វីដែលអ្នកឃើញនៅក្នុង Feed របស់អ្នកត្រូវបានកំណត់ទៅតាមចំណាប់អារម្មណ៍របស់អ្នកតាមរយៈ Machine learning។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃនេះយើងកំពុងប្រកាសពីវិធីថ្មី ដើម្បីកំណត់តាមចំណូលចិត្តនូវអ្វីដែលអ្នកឃើញនៅក្នុង Facebook Feed របស់អ្នក ដូច្នេះអ្នកអាចរកឃើញអ្វីដែលពាក់ព័ន្ធបំផុតទៅនឹងអ្នក។ ឥឡូវនេះអ្នកអាចជ្រើសរើសយកមុខងារ “បង្ហាញច្រើន” ឬ “បង្ហាញតិច” លើសារបង្ហោះរបស់អ្នកប្រើប្រាស់ និងសហគមន៍ដែលអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយ និងសារបង្ហោះដែល Facebook ណែនាំជូនអ្នក។ ការជ្រើសរើសយកមុខងារ "បង្ហាញច្រើន" នឹងបង្កើនពិន្ទុចំណាត់ថ្នាក់ជាបណ្ដោះអាសន្នសម្រាប់សារបង្ហោះនោះ និងសារបង្ហោះប្រភេទនេះផ្សេងទៀត។ ប្រសិនបើអ្នកជ្រើសរើសយកមុខងារ "បង្ហាញតិច" អ្នកនឹងកាត់បន្ថយពិន្ទុចំណាត់ថ្នាក់របស់ប្រភេទសារបង្ហោះនោះជាបណ្តោះអាសន្ន។ តាមរយៈការផ្តល់វិធីកាន់តែច្រើនដើម្បីរួមបញ្ចូលមតិកែលម្អដោយផ្ទាល់ទៅក្នុងចំណាត់ថ្នាក់ Feed យើងកំពុងធ្វើឱ្យប្រព័ន្ធបញ្ញាសិប្បនិម្មិតរបស់យើងកាន់តែឆ្លាតវៃ និងកាន់តែមានការឆ្លើយតប។
យើងនឹងបង្ហាញមុខងារ “បង្ហាញច្រើន” ឬ “បង្ហាញតិច” ម្តងម្តាលនៅលើសារបង្ហោះនៅក្នុង Feed។ ឆាប់ៗនេះ អ្នកអាចជ្រើសរើសយកមុខងារ "បង្ហាញច្រើន" ឬ "បង្ហាញតិច" លើសារបង្ហោះដោយគ្រាន់តែចុចលើម៉ឺនុយបីចំនុច (...) នៅជ្រុងខាងលើស្តាំដៃ។ យើងក៏កំពុងចាប់ផ្តើមសាកល្បងមុខងារនេះនៅក្នុង Reels ផងដែរ។
លើសពីនេះយើងកំពុងបន្តស្វែងរកវិធីផ្សេងទៀតដើម្បីជួយអ្នកឱ្យកំណត់តាមបំណងថាតើមាតិកា ប៉ុន្មានដែលអ្នកឃើញនៅក្នុង Feed ដែលបង្ហោះដោយមិត្ត និងក្រុមគ្រួសារ គ្រុប ផេក និងបុគ្គលសាធារណៈដែលអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយ។ មុខងារផ្សេងៗដូចជា ចំណូលចិត្ត (Favorites) ផ្អាក (Snooze) និងភ្ជាប់ឡើងវិញ (Reconnect) អាចរកបាននៅក្នុង Feed Preferences។
មុខងារទាំងនេះអាចជួយអ្នកឱ្យរកឃើញមាតិកាជាច្រើនទៀតដែលមានតម្លៃសម្រាប់អ្នក ដូច្នេះអ្នកអាចមើលឃើញអ្វីដែលអ្នកចង់បានកាន់តែច្រើន និងឃើញអ្វីដែលអ្នកមិនចង់បានកាន់តែតិច។
ដូចទៅនឹងការផ្លាស់ប្តូរផលិតផលដែលយើងធ្វើរាល់ដងផងដែរ យើងនឹងប្រើមតិកែលម្អផ្ទាល់ ដើម្បីបន្តកែលម្អវិធីសាស្រ្តរបស់យើង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]