ភ្នំពេញ៖ ស្រ្តីកម្ពុជាដែលមានទេពកោសល្យចំនួន ៩នាក់ កំពុងចាប់ផ្តើមអាជីពដ៏គួរឱ្យរំភើប ខណៈដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមកម្មវិធីកម្មសិក្សាសម្រាប់ស្ត្រី។ សិក្ខាកាមត្រូវបានជ្រើសរើសតាមរយៈកម្មវិធីជំរុញឱកាសសម្រាប់ស្រ្តីនៅផ្នែកលក់ (Women in Sales Empowerment ឬ WiSE) ដែលជាកម្មវិធីថ្មីមួយត្រូវបានបង្កើតឡើងដើម្បីជួយស្ត្រីឱ្យពង្រីកអាជីពផ្នែកលក់របស់ពួកគេដោយទទួលបានការបណ្តុះបណ្តាលនិងការគាំទ្រផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធី WiSE ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រោមកិច្ចសហការជាមួយ អង្គការ Digital Divide Data-Cambodia (DDD Cambodia) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញផ្តោតលើការអភិវឌ្ឍយុវជន។ កម្មវិធី WiSE បានអញ្ជើញស្ត្រីកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានឱ្យដាក់ពាក្យចូលរួមការបណ្តុះបណ្តាលនេះ។ កម្មវិធីនេះក៏បានរួមបញ្ចូលដំណើរការជ្រើសរើសដែលមានលក្ខណៈបរិយាបន្ន (រួមបញ្ចូល) ផងដែរ ដើម្បីបង្កើតឱ្យមានភាពស្មើភាពសម្រាប់សិក្ខាកាមទាំងអស់ និងផ្តល់ឱ្យអ្នកដែលមានទេពកោសល្យនូវឱកាសដ៏សាកសមមួយដោយមិនគិតពីសាវតា។
បន្ទាប់ពីជ្រើសរើសរួច សិក្ខាកាមក្នុងកម្មវិធី WiSE បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រៀនរយៈពេលមួយខែគឺក្នុងខែកញ្ញា ដែលផ្តោតលើការផ្តល់ជូនពួកគេនូវសមត្ថភាពផ្នែកលក់ឌីជីថល និងការបណ្តុះបណ្តាលជំនាញផ្នែកលក់ ដើម្បីទទួលបានសមត្ថភាពកាន់តែប្រសើរឡើង ព្រមជាមួយទំនាក់ទំនងល្អមួយក្នុងការចាប់ផ្តើមអាជីពផ្នែកលក់។
ក្នុងវគ្គបន្ទាប់នៃកម្មវិធីនេះ គឺការចុះកម្មសិក្សាដែលចាប់ផ្តើមនៅសប្តាហ៍នេះ សិក្ខាកាមនឹងទទួលបានបទពិសោធក្នុងអំឡុងពេលអនុវត្តការងាររយៈពេល ៣ខែជាមួយនឹងការងារផ្នែកលក់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ នៅចុងបញ្ចប់នៃកម្មវិធី សិក្ខាកាមដែលធ្វើការងារបានល្អអាចទទួលបានឱកាសចូលរួមជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងនាមជាបុគ្គលិកពេញម៉ោង។
លោក Sergio Avalos Aldana នាយកផ្នែកលក់នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖
កញ្ញា ព្រើង សុគន្ធឧសភា គ្រូបង្វឹកក្នុងកម្មវិធី WiSE ដែលក៏ជាប្រធានផ្នែកពាណិជ្ជកម្មទំនើបឌីជីថលនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផងដែរនោះបានថ្លែងថា៖
លោកស្រី អ៊ឹម សុភាព នាយកប្រតិបត្តិអង្គការ DDD Cambodia បានមានប្រសាសន៍ថា៖
ការប្តេជ្ញាចិត្តនូវការធ្វើឱ្យពិភពលោកកាន់តែប្រសើររបស់ក្រុមហ៊ុន ហ៊ិននីគែន គ្រុប និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើង បន្តផ្តោតលើនិរន្តរភាពសង្គម បន្ថែមពីលើនិរន្តរភាពបរិស្ថាន និងការពិសាដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន គ្រុប មានកំណត់ត្រាដ៏រឹងមាំក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយខាងផ្នែកភាពចម្រុះ សមធម៌ និងបរិយាប័ន្ន (DEI) ពីការឧបត្ថម្ភជាប្រចាំដល់សម្ភារនិងឧបករណ៍កីឡាសម្រាប់ស្រ្តី ដូចជាកីឡាបាល់ទាត់ជាដើម ដើម្បីអនុវត្តគំនិតផ្តួចផ្តើមផ្តល់អំណាចដល់ស្ត្រីនៅទូទាំងពិភពលោក។
ជាផ្នែកមួយនៃអាទិភាពផ្ទៃក្នុងរបស់ក្រុមហ៊ុនផលិតស្រាបៀរ ហ៊ិននីគែន ក្នុងការលើកកម្ពស់កន្លែងធ្វើការប្រកបដោយសុវត្ថិភាពស្របតាមការប្តេជ្ញាចិត្ត «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» សិក្ខាកាមរបស់កម្មវិធី WiSE ក៏នឹងបញ្ចប់វគ្គបណ្តុះបណ្តាលនានាផងដែរសំដៅលើការបណ្តុះបុគ្គលិកឱ្យក្លាយជាទូតសុឆន្ទៈទៅលើការពិសាដោយការទទួលខុសត្រូវ និងអភិវឌ្ឍវប្បធម៌សុវត្ថិភាពជាចម្បងរបស់ក្រុមហ៊ុន។
លោក Fernando de Castro Pastor នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសារដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]