កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី ១១ ខែតុលានេះ យោងតាមសារព័ត៌មានកូរ៉េ បានរាយការណ៍ឲ្យដឹងថា តារាសម្ដែងស្រីល្បីឈ្មោះ Gong Hyo Jin និងមិត្តប្រុស លោក Kevin Oh បានរៀបចំពិធីមង្គលការឯកជនមួយ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងនោះតាមរយៈភ្នាក់ងារគ្រប់គ្រងរបស់ តារាស្រីរូបនេះ ក៏បានបញ្ជាក់ទៀតថា គូស្នេហ៍អ្នកទាំងពីរ នឹងរៀបចំពិធីមង្គលការនៅញូវយ៉ក ក្នុងយប់នេះទៀតផង។ គួររំឮកផងដែរថា កាលពីមុន តារាស្រី Gong Hyo Jin ត្រូវបានគេបង្ហាញ ថាកំពុងមានទំនាក់ទំនងស្នេហា ជាមួយតារាចម្រៀងប្រុស Kevin Oh ដោយបន្ទាប់ពីនោះមក ខាងភាគីរបស់នាង ក៏បានចេញមកបញ្ជាក់ពីព័ត៌មាននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត តារាស្រីរូបនេះ ក៏ធ្លាប់បានប្រកាសថា ខ្លួននឹងរៀបចំពិធីមង្គលការជាផ្លូវការ ជាមួយមិត្តប្រុសវ័យក្មេងរបស់ខ្លួន នៅក្នុងខែតុលា ដែលពិធីមង្គលការនេះ នឹងត្រូវបានប្រារព្ធឡើងជាលក្ខណៈឯកជន និងមិនបានប្រាប់ពីពេលវេលាពិតប្រាកដនៃពិធី នោះឡើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]