កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ១១ ខែតុលា ប្រាក់ឈ្នួលរបស់តារាសម្តែង Lee Jung Jae សម្រាប់ភាគនីមួយៗ នៃរឿងដ៏ល្បី «Squid Game» សម្រាប់ថតរដូវកាលទី ២ របស់ Netflix ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១ ពាន់លានវ៉ុន (ប្រហែល ៧០០,០០០ ដុល្លារ) ។

ជាក់ស្តែង ប្រសិនបើរដូវកាលទី ២ មាន៩ ភាគ ដូចរដូវកាលទី ១ នោះ Lee Jung Jae អាចនឹងចំណាយប្រាក់រហូតដល់ ៩ ពាន់លានវ៉ុន (ប្រហែល ៦.៣ លានដុល្លារអាមេរិក) សម្រាប់ការបង្ហាញខ្លួនសម្តែងរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខាងក្នុងនិយាយថា រដូវកាលទី ២ នៃ '«Squid Game» ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមថតនៅឆ្នាំក្រោយ។ Lee Jung Jae បានចុះហត្ថលេខាលើគម្រោងជាមួយនឹងប្រាក់ធានាចំនួន ១ ពាន់លានវ៉ុនក្នុងមួយភាគ ហើយអ្នកដឹកនាំរឿង Hwang Dong Hyuk ក៏ត្រូវបានគេដឹងថា បានទទួលប្រាក់លើកទឹកចិត្តយ៉ាងច្រើនសម្រាប់រដូវកាលទី ២ ផងដែរ។

ដោយមិនរាប់បញ្ចូលប្រាក់បៀវត្សរ៍របស់តារានាំមុខដូចជា Lee Jung Jae និង Lee Byung Hun ចំនួនទឹកប្រាក់សម្រាប់រដូវកាលទី ២ នៃ «Squid Game» ត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រហែល ១០០ ពាន់លានវ៉ុន (ប្រហែល ៧០ លានដុល្លារអាមេរិក)។ ដោយទន្ទឹមនឹងនេះ រឿងនេះនឹងត្រូវបានផលិតដោយក្រុមហ៊ុន Netflix Korea រួមសហការជាមួយ Siren Pictures៕

ប្រភព៖ Allkpop

សួមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]