បរទេស៖ វាជារឿងគួរឲ្យចាប់អារម្មណ៍មួយ ក្នុងការបង្ហោះរូបភាពចុងក្រោយ របស់តារាចម្រៀងអាមេរិក បានចូលរួម ពិធីមង្គលមិត្តភក្តិរបស់តារាប្រុសរូបនេះ ជាមួយភរិយា ដោយក្នុងពិធីនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមនៅខ្មែរ​ បានចាប់អារម្មណ៍យ៉ាងរហ័ស។

ជាក់ស្តែង តាមរយៈរូបភាពទាំងនោះ ដែលគូស្វាមី ភរិយាតារាមួយគូ បានថតរូប ជាមួយសម្រស់ស្រស់សង្ហា បណ្តើរគ្នា ឡើងត្រសង ទៀតសោត អ្វីដែលគួរឲ្យកត់សម្គាល់នោះ កូនកម្លោះ និងកូនក្រមុំ បានគ្រងឈុតមង្គលការ ខ្មែរបុរាណពណ៌ខៀវចាស់ រំលេចទៅដោយគ្រឿងអលង្គារ មើលទៅពិតជាលេចធ្លោ គួរឲ្យចង់គយគន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងត្រូវបានដឹងថា កូនក្រមុំដែលមានសញ្ជាត្តិ អាមេរិក មានឈ្មោះ Connie ដែលបានរៀបការជាមួយនឹង Jesse ដែលជាកូនកម្លោះ ជនជាតិអាមេរិក ដែលស្លៀកឈុតប្រពៃណី ក្នុងពិធីការរបស់ពួកគេយ៉ាងសមសួន ដែលត្រូវទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសអ្នកលេងបណ្តាញសង្គមបានចែករំលែកជាច្រើន ទៅនឹងរូបនេះទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Nick Jonas និងភរិយា 
Nick Jonas និងភរិយា 
Nick Jonas និងភរិយា ជាមួយមិត្តភក្តិ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]