កម្សាន្ត៖ ជានិច្ចកាល អ្នកនិយមលេងបណ្ដាញសង្គម ជាពិសេសស្រទាប់យុវវ័យ ប្រាកដជាបានស្គាល់ហើយតារាសម្ដែងភេទទី៣ ហ៊ាហ័ង ដែលគ្រប់គ្នាតែងតែឃើញវត្តមាន ក្នុងការសម្ដែងរឿងវីដេអូឃ្លីបខ្លីៗ ក៏ដូចជាសាច់រឿងផ្សេងៗ របស់ក្រុម Peypey Dy ។

ដោយឡែក សម្រាប់តារាភេទទីបី ហ៊ាហ័ង ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ក្នុងការតុបតែងខ្លួនជាមនុស្សស្រីម្ដងៗ ជាមួយនឹងសម្រស់ដ៏ស្រស់សោភា ដែលគេមានភ្នែកធំៗ ច្រមុះខ្ពស់ស្រួច ស្បែកក៏សស្អាត និងរាងស្រលូនខ្ពស់របស់ ហ៊ាហ័ង រឹតតែធ្វើឲ្យគេអំណោយផលក្នុងការតែងជាមនុស្សស្រី កាន់តែស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងថ្មីៗនេះ ហ៊ាហ័ង ស្រាប់តែធ្វើឲ្យ ហ្វេនៗអ្នកទស្ស​នា ចង់ភាំងម្ដងៗ ក្រោយ ហ៊ាហ័ង  ចេញបង្ហាញសម្រស់មកពិតជាស្រស់ស្អាតដូចស្រីពិតៗ ជាមួយនិងការតុបតែងមុខបែបឃ្យូតៗ ឈុតអាវស៊ិចស៊ីពណ៌ទឹកសមុទ្រ បញ្ចេញដើមទ្រូង។ ជាពិសេសនោះគឺ ហ្វេនបានចាប់ភ្លឹក ថា នៅពេលដែល ហ៊ាហ័ង តែងបែបនេះគឺ ស្រដៀង ទៅនឹងបវរកញ្ញា ដ៏ស្រស់ស្អាត មួយរូបគឺ កញ្ញា សំណាង អេលីណា ខ្លាំងតែម្ដង ជាមួយនឹង សក់ទឹករលកដូចគ្នា គូសភ្នែករាងឆ្វាចទៀតនោះ មើលមួយក្រលេក សឹងតែច្រលំគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

ហ៊ាហ័ង
ហ៊ាហ័ង
អេលីណា
អេលីណា
អេលីណា
ហ៊ាហ័ង និង អេលីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]