ភ្នំពេញ៖ ថ្ងៃនេះ vivo ប្រកាសពីភាពជាដៃគូសហការជាមួយកញ្ញា imma ក្នុងនាមជាទូតសុច្ឆន្ទៈថ្មីរបស់ vivo Cambodia ដើម្បីបង្ហាញអំពីការស្វែងរក និងបង្កើតរូបភាពដ៏ល្អឥតខ្ចោះ តាមរយៈស្មាតហ្វូន vivo V25 series ដែលជាស្មាតហ្វូន ផ្ទុកនូវថាមពលដ៏ខ្លាំងក្លាក្នុងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចចាប់យករូបភាពនាពេលរាត្រីបានដ៏ស្រស់បំព្រង។
ហេតុអ្វីបានជាកញ្ញា imma មិនមែនជាមនុស្ស? តើកញ្ញា imma ក្លាយជាទូតសុច្ឆន្ទៈរបស់ vivo នៅប្រទេសកម្ពុជាបានយ៉ាងដូចម្តេច?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សimma គឺជាឈ្មោះតុក្កតាស្រីជប៉ុនសក់ខ្លីនិម្មិត (Virtual) បង្កើតឡើងដោយកុំព្យូទ័រ ដែលមានឥទ្ធិពល និងភាពល្បីល្បាញក្នុងប្រព័ន្ធអុីនធឺណេតក្នុងការផ្សាយពាណិជ្ជកម្មឱ្យម៉ាកយីហោអន្តរជាតិល្បីៗជាច្រើន ហើយអ្វីដែលពិសេសនោះ imma នឹងក្លាយទៅជាអ្នកតំណាងឱ្យក្រុមហ៊ុនស្មាតហ្វូន vivo (New virtual Brand Ambassador) ក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។ ក្រុមហ៊ុន vivo មានគោលបំណងសាងសង់ស្ពានរវាងពិភពមនុស្ស និងពិភពឌីជីថល (Digital)។ តាមរយៈភាពច្នៃប្រឌិតពិសេស vivo ផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលនៃការប្រើប្រាស់ទូរស័ព្ទក៏ដូចជាឌីជីថល។
ក្នុងនាមជាទូតសុច្ឆន្ទៈថ្មីរបស់ vivo (New virtual Brand Ambassador) កញ្ញា imma បានបង្ហាញថា៖
តាមរយៈភាពរីកចម្រើននៃពិភពឌីជីថល (Digital) កញ្ញា imma នឹងប្រើប្រាស់ស្មាតហ្វូន vivo V25 series ក្នុងការចេញដំណើរឆ្លងកាត់ទ្វីបទាំងប្រាំមួយទីក្រុងនៅអាស៊ីអាគ្នេយ៍ ដែលនៅក្នុងនោះមានទីក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ តើការធ្វើដំណើររបស់កញ្ញា imma មកដល់កម្ពុជានោះគឺមកដល់ទីក្រុងមួយណាដែរ? តើការធ្វើដំណើររបស់កញ្ញា imma នោះគឺមានគោលបំណងអ្វីដែរ?
កញ្ញា imma មានគម្រោងសហការជាមួយនឹងទូតសុច្ឆន្ទៈផងដែរ តើកញ្ញា imma នឹងមានការសហការជាមួយ និងទូតសុច្ឆន្ទៈនៃប្រទេសកម្ពុជាមួយណាដែរ ហើយតើអ្នកទាំងពីរសហការគ្នាដោយរបៀបណា?
តោះរង់ចាំទស្សនាភាពក្រមិចក្រមើម និងបុគ្គលិកលក្ខណៈរបស់តុក្កតាជប៉ុនសក់ខ្លីនិម្មិតនេះលើ vivo Facebook official page ទាំងអស់គ្នា ហើយមិនតែប៉ុណ្ណោះកញ្ញា imma នឹងនាំមកនូវអារម្មណ៍ប្លែក សប្បាយរីករាយ ជាមួយនឹងការលេងល្បែង ព្រមទាំងឈ្នះរង្វាន់ជាទីគាប់ចិត្តផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]