បរទេស៖ ថ្មីៗនេះ ជាមួយនឹងកម្មវិធីប្រកួត Miss Grand International ឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ីនោះ ស្រាប់តែមានការលើកឡើង ពីបេក្ខនារី​តំណាងប្រទេសកម្ពុជា កញ្ញា ពេជ្រ វ​ត្តី សា​រ៉ា​វ​ឌ្ឍី ដែលបាន​បង្ក​ភាព​ចម្រូងចម្រាស​ នៅពេល​នាង​បានបង្ហោះ​រូបថត​កែរូប ​មួយ​សន្លឹក​លើ​ទំព័រ​ផ្ទាល់ខ្លួន​។

ជាពិសេស រូបភាពនោះ ត្រូវបានគេដឹងថា មុខ​របស់​នាង​ត្រូវ​បាន​គេ​កែដាក់បញ្ចូល ដែល​រូបភាព​ដើម ជា​របស់​ Miss Grand International ២០២១ នាង Nguyen Thuc Thuy Tien។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីនោះ បវរកញ្ញារូបនេះ ក៏បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ និងបាន​សារភាព​កំហុស​ចំពោះ​ នាង Thuy Tien ដោយ​ផ្ទាល់ទៀតផង។ លើសពីនេះ នាងថែមទាំងបានបង្ហោះ ចែករំលែកនៅលើទំព័រផ្ទាល់ខ្លួន ដោយបានពន្យល់ពីទង្វើ ដែលចាត់ទុកថា ជាការមិនគោរពដល់ នាង Thuy Tien ដែលបាននិយាយថា៖

ពេជ្រ វត្តីសារ៉ាវឌ្ឍី

ដោយឡែក បន្ទាប់ពីបានចេញមកសុំទោសបែបនេះ ក៏បានធ្វើឲ្យខាងទស្សនិកជនវៀតណាម បានយល់ស្របជាមួយគ្នានេះ និងលើកឡើងបន្តថា នាងគួរតែប្រយ័ត្នប្រយែង នៅពេលប្រើបណ្តាញសង្គម ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]