សុខភាពបេះដូង មិនទាល់តែអ្នកជំងឺទើបត្រូវយកចិត្ដទុកដាក់នោះទេ ចំពោះអ្នកមានសុខភាពធម្មតាក៏ត្រូវខ្វាយខ្វល់ និងការពារឲ្យបានល្អ ព្រោះថាជំងឺបេះដូងគឺជាជំងឺដែលគ្រោះថ្នាក់ ហើយពិបាកព្យាបាលនៅពេលដែលកើតមាន។ ដូច្នេះអ្វីដែលសំខាន់ យើងត្រូវចេះថែរក្សាសុខភាពបេះដូងឲ្យបានល្អដោយអនុវត្ដវិធីមួយចំនួន។
១.គ្រប់គ្រងរបបអាហារឲ្យបានល្អ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការគ្រប់គ្រងរបបអាហារគឺជារឿងចាំបាច់បំផុតសម្រាប់សុខភាពបេះដូង។ យើងអាចជ្រើសរើសប្រភេទអាហារដែលមានវីតាមីន រ៉ែ ដូចជាពពួកបន្លែ ផ្លែឈើ និងពពួកប្រូតេអ៊ីនដែលមាននៅក្នុងសាច់ ត្រី និង សាច់គ្មានខ្លាញ់។
ចំពោះអ្នកដែលចូលចិត្ដញ៉ាំសាច់ក្រហម ដូចជា សាច់គោ សាច់ជ្រូក សាច់ពពែ សាច់ចៀមជាដើម និងប្រភេទអាហារប្រៃ ផ្អែម អាហារខ្លាញ់ក៏គួរតែកាត់បន្ថយ។ លើសពីនេះទៅទៀតចំពោះអ្នកដែលជក់បារីក៏ត្រូវបញ្ឈប់ និងអ្នកផឹកស្រា ផឹកភេសជ្ជៈកំប៉ុងក៏គួរតែកាត់បន្ថយផងដែរ។ អនុវត្ដបែបនេះក៏រួមចំណែកជួយឲ្យបេះដូងមានសុខភាពល្អ។
២.ការគ្រប់គ្រងសម្ពាធឈាម
ការលើសសម្ពាធឈាមញឹកញាប់ក៏អាចប្រឈមនឹងកើតជំងឺបេះដូងបាន ពិសេសប្រភេទជំងឺស្ទះសរសៃឈាមបេះដូងតែម្ដង។ ក្នុងចំណុចនេះគឺផ្ដោតសំខាន់ទៅលើអ្នកដែលមានបញ្ហាលើសគីឡូ និងអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ ត្រូវតាមដានសម្ពាធឈាមឲ្យបានទៀងទាត់ជាមួយនឹងគ្រូពេទ្យ។
៣.ការគ្រប់គ្រងស្ដ្រេស
អ្នកមានបញ្ហាស្ដ្រេសច្រើនក៏អាចប្រឈមនឹងកើតជំងឺបេះដូងបាន ព្រោះការកើតជំងឺស្ដ្រេសបណ្ដាលឲ្យយើងមានបញ្ហាគេងមិនលក់ប៉ះពាល់ដល់សុខភាព និងប្រឈមការលើសសម្ពាធឈាម។ ដូច្នេះការគ្រប់គ្រងស្ដ្រេសបានល្អក៏ជាផ្នែកមួយជួយឲ្យបេះដូងមានសុខភាពល្អ។
៤.ការហាត់ប្រាណឲ្យបានជាប្រចាំ
ការហាត់ប្រាណឲ្យបានទៀងទាត់ដូចជា រត់ ដើរ ឬលេងកីឡាផ្សេងៗដើម្បីឲ្យរាងកាយមានចលនាអាចប្រើប្រាស់ថាមពល ត្រឹមតែ៣០នាទីក្នុងមួយថ្ងៃក៏ជួយឲ្យបេះដូងមានសុខភាពល្អ។ ការហាត់ប្រាណអាចកាត់បន្ថយបរិមាណកូលេស្ដេរ៉ូលក្នុងឈាមបានលឿន និងមានប្រសិទ្ធភាពទៀតផង។
៥.ពិភាក្សាជាមួយគ្រូពេទ្យ
ក្នុងករណីនេះ យើងមានប្រវត្ដិសមាជិកគ្រួសារកើតជំងឺបេះដូង យើងគួរតែទៅជួបគ្រូពេទ្យផ្នែកបេះដូង ដើម្បីទទួលការប្រឹក្សាអំពីហានិភ័យ និងការការពារ មុនពេលជំងឺនេះអាចកើតឡើងមកលើយើងបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]