ថៃ៖ នៅតែត្រូវបានមហាជនជាច្រើន ចាំតាមដានមើលជាបន្តបន្ទាប់ ចំពោះ តារាចម្រៀងស្រី Bitoey បន្ទាប់ពីមានដំណឹងជាប់ទាក់ទងនឹងរឿងក្ដី Forex-3D ជាពិសេស រូបនាងក៏បានទាក់ទាញការចាប់អារម្មណ៍ទៅលើសកម្មភាពមួយចំនួន ជាមួយការចំណាយពេលកម្សាន្ត បែបស៊ីវីល័យហាយសូរ ដូចជាគ្មានភាពខ្វល់ខ្វាយ ខណៈដែលរឿងក្ដីមិនទាន់ចប់ដាច់ស្រេច។

តែទោះជាយ៉ាងណា ក្រោយពីបង្ហាញពីភាពស៊ីវីល័យមិនបានប៉ុន្មាន កាលពីថ្មីៗ​នេះវិញ ​តារា​ស្រី​ Bitoey បែរជាបានចេញមកធ្វើការ Live វីដេអូ ​ដើម្បីលក់​កាបូប​ម៉ាក​ល្បី​ៗ នៅលើ​ Instagram ផ្ទាល់​ខ្លួន ដែលនៅក្នុងនោះ កាបូបនីមួយៗគឺសុទ្ធតែមានភាពស្រស់ស្អាត តម្លៃថ្លៃៗទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រីរូបនេះ ថែមទាំងបង្ហាញទៀតថា នាង​សុខ​ចិត្ត​លក់កាបូបទាំងនោះ ក្នុងតម្លៃដែលត្រូវខាតបង់ ហើយជាពិសេស បើទោះបី ការលក់​ដោយ​ខាតបែបនេះក៏ពិតមែន តែការរកស៊ីរបស់នាង នៅតែមិនសូវមានភាពល្អប្រសើរទៅវិញ ព្រោះតែមិនមានមនុស្ស ចូលមកមើលការផ្សាយផ្ទាល់ច្រើននោះទេ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]