បរទេស៖ ចាប់តាំងពី ការបញ្ចប់នៃបណ្តឹងប្រឆាំងនឹងអតីតភរិយា Amber Heard តារាសម្តែង លោក Johnny Depp ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍និងតាមដាន ស្របពេលដែលតារារូបនេះ ហាក់បីដូចជា បានគេចពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនដង លើកលែងតែការបង្ហាញខ្លួននៅក្នុងកម្មវិធី MTV Video Music Awards ។

ប៉ុន្តែថ្មីៗនេះ យោងតាមសារព័ត៌មាន NYPost បានឱ្យដឹងថា តារាសម្ដែង លោក Johnny Depp បានជួបជាមួយអ្នកគាំទ្រនៅទីក្រុងញូវយ៉ក ដោយ​បាន​បង្ហាញ​ខ្លួន ជាមួយនឹងរូបរាង មុខមាត់ហាក់បីដូចជា​ប្លែកជាងមុន ដោយបានពាក់មួក និង​វ៉ែនតាពណ៌ខៀវ ដែលធ្វើឲ្យហ្វេនៗបានឃើញហើយ ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាចេញមកយ៉ាងចម្លែកបន្តិចក្ដី តែ លោក Johnny Depp នៅតែមានភាពរីករាយ និងរាក់ទាក់ ព្រមទាំងបានចុះហត្ថលេខា ថតរូបជាមួយអ្នកគាំទ្រ នៅខាងក្រៅសាលមហោស្រព ផងដែរ ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Johnny Depp
Johnny Depp
Johnny Depp
Johnny Depp
Johnny Depp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]