កាណាដា៖​ កូនស្រីតារាសម្តែង Jackie Chan នាង Etta Ng Chok Lam ត្រូវបានគេរាយការណ៍មកថា កំពុងមានជីវិតលំបាកនៅទីក្រុង Toronto លើទឹកដីកាណាដា ដែលជាកន្លែងដែលនាងត្រូវឈរតម្រង់ជួរជារៀងរាល់ថ្ងៃដើម្បីទទួលបានអាហារឥតគិតថ្លៃ។

នៅក្នុងរូបថត ដែលបង្ហោះដោយមនុស្សម្នាក់នៅលើ Weibo កូនស្រីរបស់ Jackie Chan បានចូលរួមជាមួយមនុស្សដែលកំពុងរង់ចាំការតម្រង់ជួរ ដែលស្ថិតនៅក្នុងវ័យ ២៣ ឆ្នាំ មាន​កម្ពស់ ស្គម សក់​ខ្លី និង​រញ៉េរញ៉ៃ ហើយ​សម្លៀក​បំពាក់​របស់​នាង​មាន​សភាព​ទ្រុឌទ្រោម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹង​ថា Etta Ng Chok Lam ធ្វើការ​នៅ​ភោជនីយដ្ឋាន​មួយ​ ក្នុង​សង្កាត់​តំបន់ជនជាតិចិនដោយ​គ្មាន​សមត្ថភាពធ្វើការសមរម្យមួយ នាង​អាច​ធ្វើ​ការងារ​ដោយកម្លាំងតែ​ប៉ុណ្ណោះ ដើម្បី​មាន​ប្រាក់​សម្រាប់​ចំណាយ​លើ​ការ​រស់នៅ​ប្រចាំថ្ងៃ។

ក្នុងជីវិតតោកយ៉ាកបែបនេះ ភាគច្រើន​នាង​យក​អាហារ​មិន​គិតថ្លៃ​ជំនួស​ការ​ធ្វើ​ម្ហូប ទិញពីផ្សារ ដោយផ្ទុយនឹងរបៀបរស់នៅដ៏សម្បូរបែបរបស់ Jackie Chan និងក្រុមគ្រួសារ ខុសមេឃនិងដី ដោយបង្កភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមជាខ្លាំង ទៅនឹងជីវិតដ៏កម្សត់របស់នាង៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Jackie Chan និងកូនស្រី Etta Ng Chok Lam
Etta Ng Chok Lam និងម្តាយ
Etta Ng Chok Lam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]