រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជននាំគ្នាទន្ទឹងរងចាំអ៊ុតមើល ថាតើបវរកញ្ញាទាំង៥រូប ដែលនឹងលេចវត្តមានរួមគ្នា ក្នុងភាពយន្តខ្នាតធំ «អប្សារាមហានគរ» របស់ផលិតកម្មហង្សមាស ជាបវរកញ្ញារូបណាខ្លះ នេះបើតាមការបង្ហើបឲ្យដឹងរបស់ ឯកឧត្តម ហ្វៃ សំអាង អ្នកដឹកនាំរឿងល្បីឈ្មោះរបស់កម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះ។
យ៉ាងណាមិញ ឯកឧត្តម បានបន្តទម្លាយមុខមាត់របស់បវរកញ្ញាទាំង៥រូបនេះ ម្តងម្នាក់ៗរហូតមកទល់នឹងពេលនេះ តួសម្តែងជាបវរកញ្ញាកម្ពុជានោះ គឺបានលាតត្រដាងដោយរួមមាន កញ្ញា សេង រដ្ឋា កញ្ញា រឿន ណាត កញ្ញា ប៉ូគឹមថេង សុតធីតា កញ្ញា ប៊ី សុធារី និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្រោយបើកបង្ហាញវត្តមានតួសម្តែងទាំង៥រូបនេះ សុទ្ធតែជាលំដាប់បវរកញ្ញាល្បីៗហើយនោះ មហាជនកាន់តែអន្ទះសារចង់មើលភាពយន្តនេះជាខ្លាំង ជាមួយគ្នានេះ ឯកឧត្តម ហ្វៃ សំអាង ក៏បានទម្លាយពីតួសម្តែងរបស់បវរកញ្ញាម្នាក់ៗ ដោយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាតួអង្គនាង ឆោម ឆវី និងតួនាង ឆោម ឆផ្កា។ ចំណែក កញ្ញា ប៉ូគឹមថេង សុតធីតា ជាតួអង្គនាមថា កែវ មណី ជាព្រះជាយាទី១ដែលជាអង្គក្សត្រិយមានព្រះហទយ:ធំទូលាយប្រៀបបាននឹងលំហមេឃ មានព្រះរូបឆោមលោមពណ៌ល្អល្អះ រីឯកញ្ញា សេង រដ្ឋា ត្រូវសម្តែងជាតួអង្គពីរដែលមានព្រះរាជចរិយាខុសគ្នាដូចមេឃហេីយនិងដី ជារាជបុត្រីដែលមានព្រះនាមថា ព្រះធីតា វរនន្ទ អម្ពរពេជ្រនិង ព្រះធីតា វរនន្ទ អម្ពរមាស។ ឯកញ្ញា រឿន ណាត តួកំពូលអង្គក្សត្រិយ នៅសម័យកាលដ៏រុងរឿងនៃចក្រភពខ្មែរ ព្រះនាងមានព្រះទ័យ ព្រះវិសារទ:បូជាព្រះជន្មដេីម្បីព្រះនគរ។ និងចុងក្រោយ កញ្ញា ប៊ី សុធារី ជាតួអង្គនាងខ្មុក និងអ្នកម្នាង ប្រភា មានអត្តចរិតក្រមិចក្រមើម បង្កប់ភាពច្រណែននិន្ទា ឈ្នានីស ញញឹមចាប់ដៃ សម្លក់ជាន់ជេីង មានមហិច្ឆតាឥតស្កប់ស្កល់។
គួរបញ្ជាក់ផងដែរថា ភាពយន្តមួយនេះ ក៏មានការចូលរួមសម្តែងពីបវរកញ្ញាដទៃទៀតផងដែរ ជាពិសេសក៏មានតួអង្គស្រីជាច្រើនដួងទៀត ដែលជាតារាដ៏ល្បី ជាSuper starចំនួន៣ជំនាន់ តារាខ្លះទៀតមកពីទ្វីបឆ្ងាយថែមទៀតផង ប៉ុន្តែជំហានដំបូងនេះ ឯកឧត្តម ហ្វៃ សំអាង បង្ហើបត្រឹមបវរកញ្ញាទាំង៥ដួងនេះសិន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]