ភ្នំពេញ៖ ជាការពិត កែវ ស្រីនាង មិនត្រឹមជាតារាសម្តែង ដែលមានសម្រស់ស្អាតនិងមានសមត្ថភាពប៉ុណ្ណោះទេ នាងត្រូវ អ្នកគាំទ្រចាត់ទុកជាតារាស្រី ដែលមានសម្រស់ស្អាតមិនថមថយទៅតាមវ័យនោះឡើយ  បើទោះបីនាង មានវ័យប្រមាណជា ៤០ ឆ្នាំ និង មានកូនស្រីធំទន្ទឹមខ្លួនក៏ដោយ ។

ជាមួយគ្នានេះ កែវ ស្រីនាង នៅតែបង្ហាញ ភាពទាក់ទាញនៅពេលនាងលេងខ្លួនសិចស៊ីម្តងៗ ។  ជាងនេះទៅទៀត ក្រលេកមកមើលកូនស្រី កែវ ស្រីនាង ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​ ក្នុង​នាម​ជា​កូន​កាត់ ខ្មែរ និង​អង់គ្លេស។ ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត ម្ដាយ និង​កូន​ស្រី រូប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន លើក​ឡើង​ថា ពួក​គេ​សម​ជា​បង​ប្អូន ជា​ជាង​ម្ដាយ និង​កូន ឯ​អ្នក​ខ្លះ​ទៀត​ថា ពួក​គេ​សម​ជា​កូន​ភ្លោះ​ជាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើមើលូបភាពពីរសន្លឹកនេះ ដែល កែវ ស្រីនាង ទើបតែបង្ហោះថ្មីៗនៅលើគណនីផ្ទាល់ខ្លួន របស់អ្នកនាងវិញ រឹតតែទទួលបានការចាប់អារម្មណ៍ថែមទៀត ក្រោយថតជិតកូនស្រី សម្រស់របស់នាងនៅតែក្មេងជាងវ័យគួរឲ្យសរសើរ ដោយនៅតែស្រស់ស្អាតមិនចាញ់ក្រមុំឡើយ រហូតដល់មានហ្វេនៗមួយចំនួន លាន់មាត់ថា ដូចពួកម៉ាកថតជុំគ្នាអញ្ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

កែវ ស្រីនាង
កែវ ស្រីនាង
កែវ ស្រីនាង
កែវ ស្រីនាង និងកូនស្រី
កែវ ស្រីនាង និងកូនស្រី
កែវ ស្រីនាង និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]