ភ្នំពេញ៖ បវរកញ្ញាលំដាប់រងទី២ Miss Preteen International Cambodia 2022 ឌៀប សុហ្វៀរ៉ា ត្រូវបានមហាជន និងអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ទៅរូបនាងខ្លាំង។ ពិតណាស់ នាងមានរូបសម្ផស្សស្រស់ស្អាត ផូរផង់ ម្យ៉ាងមុខមាត់ និងរូបរាងសាកសមនឹងឈ្មោះជាបវរកញ្ញាតែម្ដង។ 

យ៉ាងណាមិញ កូនកាត់ខ្មែរ-រុស្ស៉ី ឌៀប សុហ្វៀរ៉ា អំឡុងពេលប្រកួតនាងទទួលបានតំណែងលំដាប់រងទី២ និងឈ្នះពាន Miss Popular Award។ ជាមួយគ្នានេះដែរ ថ្មីៗនេះនាងទើបតែទទួលបានតំណែងថ្មី ដែលនឹងត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិនាដើមឆ្នាំ ២០២៣ ក្នុងនាមជា Little Miss Cambodiaផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកមើលរូបភាពថ្មីជាច្រើនសន្លឹករបស់បវរកញ្ញារូបនេះវិញ ឃើញថាស្រស់សោភា ស្រទន់ ល្វតល្វន់តែម្ដង ខណៈនាងគ្រងនូវឈុតបុរាណខ្មែរយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះរូបភាពទាំងនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ និងពោលពាក្យសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា៕ 

ប្រភពរូប៖ Love Studio Cambodia 

សូមទស្សនារូបភាពខាងក្រោម៖ 

ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]