ទឹកនោម​មាន​ក្លិន​មិន​ល្អ អំឡុង​ពេល​ពពោះ អាច​​ជា​​រោគសញ្ញា​មិន​ប្រក្រតី​មួយ​ដែល​ម៉ាក់​ៗ​បាន​ជួប​ប្រទះ។ ជួនកាល​ សញ្ញា​មួយ​​នេះ អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​​ចាំបាច់​ត្រូវ​​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។ យ៉ាង​ណា​មិញ ការ​ថែទាំ​ខ្លួន​ឲ្យ​បាន​ល្អ​អំឡុង​ពេល​ពពោះ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​​បញ្ហា​ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ ដែល​ម៉ាក់​ៗ​គួរ​ដឹង​។

​​មូលហេតុ​ដែល​នាំ​ឲ្យ​ទឹក​នោម​មាន​ក្លិន​មិន​ល្អ អំឡុង​ពេល​ពពោះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​
  • ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស
  • អាហារ​មួយ​ចំនួន​ រួម​មាន​ ខាត់ណាខៀវ ទំពាំង​បារាំង កាហ្វេ
  • អាហារ​បំប៉ន ថ្នាំ វីតាមីន ជាតិ​រ៉ែ
  • កង្វះ​ជាតិ​ទឹក​

គន្លឹះ​កាត់បន្ថយ​ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ អំឡុង​ពេល​ពពោះ

ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ទឹក​នោម​មាន​ក្លិន​មិន​ល្អ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​តែ៖

  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ពី​៦​កែវ ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ
  • រក្សា​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​ងូត​ទឹក​ឲ្យ​បាន​ទៀងទាត់​ ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​ស្រាល ជូត​សម្អាត​ទ្វារ​មាសពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ បន្ទាប់​ពី​នោម​រួច
  • ជៀសវាង​មាន​ដៃគូ​ច្រើន ឬ​រួម​ភេទ​ដោយ​មិន​បាន​ការពារ ដើម្បី​បញ្ចៀស​ការ​​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម
  • ​បញ្ចូល​ពពួក​Probiotics ​ក្នុង​របប​អាហារ​ ដូចជា​ទឹក​ដោះ​គោ​ជូរ គីមឈី

សញ្ញា​ព្រមាន​ដែល​ម៉ាក់ៗ​គួរ​ទៅ​ជួប​​គ្រូពេទ្យ​ជា​បន្ទាន់

  • ទឹក​នោម​មាន​ឈាម
  • ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម
  • ឈឺ​ខ្នង ឬ​ក្រោយ​ឆ្អឹងជំនី
  • សន្លឹម
  • គ្រុន​ក្ដៅ​​
  • សីតុណ្ហភាព​រាងកាយ​ចុះ​ទាប។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]