ភ្នំពេញ៖ ពិតណាស់ មហាជនភាគច្រើនសុទ្ធតែធ្លាប់បានជ្រាបពីជីវិតឯកជនរបស់ តារាសម្ដែងស្រី អ្នកនាង គឹម លីហ្សា ដែលនាងបានដកខ្លួនពីសិល្បៈទៅសាងជីវិតគ្រួសារ ជាមួយគ្រូពេទ្យអាណិកជនខ្មែរអូស្រ្តាលីតាំងពីអំឡុងឆ្នាំ ២០១៣ និង បានសម្រេចចិត្តចេញទៅរស់នៅជាមួយស្វាមី លើទឹកដីអូស្រ្តាលីតែម្ដង។
យ៉ាងណាមិញ មកទល់ពេលនេះ តារាស្រី គឹម លីហ្សា បានសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល និងទទួលបានកូនប្រុសគួរឱ្យស្រឡាញ់ ២ នាក់ ដោយអ្នកនាងក៏បាននាំគ្រួសារមករស់នៅទឹកដីស្រុកកំណើត ក្នុងទឹកដីប្រទេសកម្ពុជាវិញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ កន្លងទៅ គឹម លីហ្សា ធ្លាប់បានបង្កការភ្ញាក់ផ្អើល នឹងក្លាយជាចម្ងល់របស់មហាជនគ្រប់គ្នា ខណៈនៅសុខៗស្រាប់តែតារាស្រីរូបនេះ បានប្រកាសជាសាធារណៈថាខ្លួន ក្លាយជាSingle Mom។ ប៉ុន្តែ យ៉ាងណាមិញ មួយរយៈនេះ ស្រាប់តែ អ្នកនាង ហាក់ត្រូវរ៉ូវ និងស្វាមីវិញ ថែមទាំងបាន ដឹកដៃគ្រួសារ ថតូបជួបជុំគ្នាមានស្វាមី និងកូនៗ ក្នុងឈុតរ៉ូបអាពាហ៍ពិពាហ៍ មើលទៅដូចទើបនឹងរៀបការថ្មីថ្មោង យ៉ាងមានសុភមង្គលតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]