បរទេស៖ កាលពីថ្ងៃទី ១១ ខែតុលា កន្លងទៅនេះ តារាស្រី Gong Hyo Jin បានរៀបចំពិធីមង្គលការឯកជន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាមួយគូស្នេហ៍វ័យក្មេងជាងនាងដល់ទៅ ១០ឆ្នាំ ដែលជាតារាចម្រៀងប្រុស លោក Kevin Oh។
យ៉ាងណាមិញ ក្រឡេកមកមើលពី ពិធីមង្គលការរបស់ Gong Hyo Jin វិញ គឺជាការរៀបចំបែបឯកជនយ៉ាងសម្ងាត់ដូច្នេះហើយ រូបភាពពីទិដ្ឋភាពមង្គលការរបស់នាង ពិតជាកម្រនឹងបើកបង្ហាញចេញឡើង ផងដែរ។ ប៉ុន្តែនៅទីបំផុត ក៏មានរូបភាពមួយ ពីកូនក្រមុំ Gong Hyo Jin ដែលបានបង្ហាញពីផ្នែកមួយ នៃរ៉ូបអាពាហ៍ពិពាហ៍ រួមទាំងស្បែកជើងប៉ាតារបស់នាង នៅក្នុងពិធីមង្គលការ ដែលជំនួសឱ្យការពាក់ស្បែកជើងកែងចោទ នាងបានជ្រើសរើសពាក់ស្បែកជើងកីឡាដែលស៊ីគ្នា នឹងស្ទីលនារីរបស់ខ្លួន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា ភ្ញៀវដែលបានមកចូលរួមក្នុងពិធីរៀបការ បានបើកបង្ហាញពីទិដ្ឋភាពក្នុងពិធីទាំងមូល ដែលត្រូវបានប្រារព្ធឡើង ក្នុងទីធ្លាក្រៅផ្ទះ និងពោរពេញទៅដោយពន្លឺព្រះអាទិត្យ តុបតែងបែបរ៉ូមែនទិក ជាពិសេស ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពេលអ្នកគាំទ្របានរកឃើញ រូបថតស្នេហារបស់នាង និង លោក Kevin Oh អំឡុងពេលណាត់ជួបគ្នា ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]