ថៃ៖ ក្រៅពីរឿងរូបសម្រស់ផូរផង់ និងបានបង្ហាញជូនអ្នកគាំទ្រជាបន្តបន្ទាប់មកនោះ តារាស្រី Nune Woranuch ក៏បានទាញយកចំណាប់អារម្មណ៍ថ្មីមួយ នៅពេលដែលនាង បានចេញមុខក្នុងកម្មវិធីសម្ភាស ពីរឿងក្នុងទំនាក់ទំនងស្នេហា ជាមួយនឹងស្វាមី លោក Tod Piti ដែលមនុស្សជាច្រើនមិនធ្លាប់ដឹងពីមុនមក។
ក្នុងនោះដែរ តារាស្រី Nune ក៏បានលើកឡើងពីហេតុផលមួយចំនួន ដែលចាប់តាំងពីរៀបការជាមួយគ្នាមក រឿងរ៉ាវក្នុងទំនាក់ទំនងប្ដីប្រពន្ធអ្នកទាំងពីរ ពិតជាកម្រនឹងនិយាយតាមប្រព័ន្ធផ្សព្វផ្សាយ ព្រោះដោយសារតែ ស្វាមីរបស់តារាស្រីរូបនេះ មិនចូលចិត្តឲ្យមានការនិយាយពីវា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស រឿងដ៏គួរឲ្យចាប់អារម្មណ៍ពីបណ្ដាហ្វេនៗជាច្រើន ដែល Nune បានបើកបង្ហាញជាមួយគ្នានេះដែរ គឺរូបនាងលាបានតត្រដាងថា ពេលកំពុងតែទាក់ទងគ្នានោះ លោក Tod ដែលជាស្វាមីរបស់នាង មិនដែលសុំនាងធ្វើជាសង្សារបស់ខ្លួននោះទេ ប៉ុន្តែ បែរជាមកម្តងទៀត ស្វាមីរបស់នាង ក៏បានសុំនាងរៀបការតែម្ដង ដែលធ្វើឲ្យនាងមានអារម្មណ៍ថា គឺជាអ្នកដែលពិតប្រាកដហើយ និងបានរស់នៅជាមួយគ្នាយ៉ាងល្អ រហូតបានរៀបការជាមួយគ្នា អស់រយៈពេល១២ឆ្នាំហើយ ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]