ភ្នំពេញ៖ នៅថ្ងៃនេះ TikTok បានប្រកាសថា ខ្លួនកំពុងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញឱ្យមានកន្លែងសុវត្ថិភាពជាងមុនសម្រាប់ការសន្ទនាអំពីសុខភាពផ្លូវចិត្តក្នុងទិវាសុខភាពផ្លូវចិត្តពិភពលោកនេះ ជាមួយនឹងយុទ្ធនាការក្នុងកម្មវិធីចុងក្រោយបង្អស់របស់ខ្លួន «គិតគូរជាចម្បងអំពីសុខុមាលភាពផ្លូវចិត្ត (Mental Well-Being Comes First)» និងការធ្វើបច្ចុប្បន្នភាពថ្មីចំពោះមជ្ឈមណ្ឌលសុខុមាលភាពឌីជីថល (Digital Wellness Hub)។ ការសម្រេចបែបនេះ គឺដើម្បីសង្កត់ធ្ងន់អំពីភាពចាំបាច់សម្រាប់ប្រព័ន្ធអេកូឡូស៊ីគាំទ្រសុខុមាលភាពផ្លូវចិត្តកាន់តែប្រសើរក្នុងចំណោមមនុស្សពេញវ័យចាប់ពី 18 ឆ្នាំឡើងទៅ។
Kyu Kyu Thein អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈ [កម្ពុជា] របស់ TikTok បាននិយាយថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកគ្រប់គ្រងគោលនយោបាយសាធារណៈរូបនេះលើកឡើងបន្តទៀតថា៖
យុទ្ធនាការ «គិតគូរជាចម្បងអំពីសុខុមាលភាពផ្លូវចិត្ត (Mental Well-Being Comes First)» ដែលផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពផ្លូវចិត្តក្នុងចំណោមសហគមន៍ TikTok និងការពង្រឹងប្រព័ន្ធគាំទ្រដែលមានស្រាប់។ គាំទ្របណ្តាញជំនួយដល់អង្គការមិនរកប្រាក់ចំណេញក្នុងស្រុក និងធនធាន ដូចជាការណែនាំអំពីសុខុមាលភាពរបស់ TikTok សម្រង់មតិ និងមុខងារគ្រប់គ្រងពេលវេលាអេក្រង់ នឹងត្រូវបានបង្កើតឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ក្នុងការបង្កើតបទពិសោធឌីជីថលវិជ្ជមានសម្រាប់ខ្លួនពួកគេ។
Hashtags ដូចជា #សុខភាពផ្លូវចិត្ត ក៏នឹងត្រូវបានណែនាំផងដែរ ដើម្បីបង្កើនការយល់ដឹងជុំវិញការសន្ទនាអំពីសុខុមាលភាពផ្លូវចិត្ត និងលើកទឹកចិត្តសហគមន៍ឱ្យចែករំលែករឿងរ៉ាវ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងសុខុមាលភាពផ្លូវចិត្តរបស់ពួកគេ។
បន្ថែមពីលើធនធានទាំងនេះ TikTok ក៏នឹងផ្តល់ការធ្វើបច្ចុប្បន្នភាពមជ្ឈមណ្ឌលសុខុមាលភាពឌីជីថលរបស់ខ្លួន ដែលជាវិបផតថលចំណតតែមួយដែលមានស្រាប់ ដែលគាំទ្រគំនិតផ្តួចផ្តើមអប់រំទាំងអស់របស់ខ្លួនជុំវិញសុខុមាលភាពផ្លូវចិត្ត និងសុខភាពតាមអ៊ីនធឺណិត ដើម្បីបង្កើនការផ្តល់ជូនរបស់ខ្លួនដល់សហគមន៍មូលដ្ឋាន។ ទាំងនេះរួមបញ្ចូលការចូលប្រើប្រាស់កាន់តែច្រើនទៅកាន់បណ្តាញជំនួយគាំទ្រក្នុងស្រុក និងវីដេអូថ្មីៗ - ធ្វើឡើងដោយសហការជាមួយបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា, ស្ថានីយអារម្មណ៍, មជ្ឈមណ្ឌលកម្ពុជា ៤.០ ហើយនឹងអង្គការចិត្តសាស្ត្រសង្គមអន្តរវប្បធម៌ (TPO) - ដើម្បីផ្តល់នូវគន្លឹះមានប្រយោជន៍ដែលលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត។
គំនិតផ្តួចផ្តើមទាំងនេះនឹងជំរុញការការពារដែលមានស្រាប់របស់ TikTok ដែលត្រូវបានកែសម្រួលដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ រួមទាំងគោលការណ៍ណែនាំអំពីសុខុមាលភាពក្នុងកម្មវិធីដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញ។ វេទិកានេះក៏នឹងបន្តអនុវត្តវិធីសាស្រ្តពីរយ៉ាងដើម្បីដោះស្រាយមាតិកាដែលអាចបង្កគ្រោះថ្នាក់នៅលើវេទិកានេះ រួមទាំងវិធានការដើម្បីលុបវីដេអូដែលផ្ទុយនឹងគោលការណ៍ណែនាំសហគមន៍របស់វេទិកា ព្រមទាំងឧបករណ៍ក្នុងកម្មវិធីដែលផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការទប់ស្កាត់ និងរាយការណ៍អំពីមាតិកាមិនសមរម្យ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]