ភ្នំពេញ៖ ធនាគារ ABA ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា បានណែនាំគណនីកាលកំណត់ ជាមួយធានារ៉ាប់រងជីវិត និងគ្រោះថ្នាក់ ពី ក្រុមហ៊ុន មេនូឡាយហ្វ៍ (Manulife) ដើម្បីផ្តល់អត្ថប្រយោជន៍នៃការសន្សំប្រាក់ដែលមានអត្រាការប្រាក់ប្រកួតប្រជែង និងផ្តល់កញ្ចប់ធានារ៉ាប់រងដោយឥតគិតថ្លៃ។
អតិថិជន ABA ដែលបើកគណនីកាលកំណត់រយៈពេល 1 ឆ្នាំ នៅតាមសាខា ឬតាមរយៈ ABA Mobile នឹងទទួលបានប័ណ្ណសន្យារ៉ាប់រងភ្លាមៗពី មេនូឡាយហ្វ៍ ខេមបូឌា ដែលផ្ដល់សំណងករណីបាត់បង់ជីវិត និងពិការភាពទាំងស្រុង ក្នុងចំនួនទឹកប្រាក់ ស្នើនឹងប្រាក់បញ្ញើដែលបានដាក់ (កំណត់អតិបរមា 50,000 ដុល្លារ ឬ 200,000,000 រៀល)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតិថិជន ABA មានសិទ្ធិទទួលបានធានារ៉ាប់រងដោយមិនចាំបាច់មានការត្រួតពិនិត្យសុខភាពឡើយ ដែលជាធម្មតាទាមទារឲ្យមានការត្រួតពិនិត្យសុខភាព នៅពេលទិញធានារ៉ាប់រងពីក្រុមហ៊ុន។ សម្រាប់ប័ណ្ណសន្យារ៉ាប់រង អ្នកអាចទាញយកក្នុងទម្រង់អេឡិកត្រូនិក ពីកម្មវិធី ABA Mobile ទុកជាឯកសារយោងនាពេលអនាគតបាន។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
សូមចូលទៅកាន់ទំព័រ គណនីកាលកំណត់ ជាមួយធានារ៉ាប់រងជីវិត និងគ្រោះថ្នាក់ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល។ មានចម្ងល់មែនទេ? ទូរស័ព្ទទៅ ABA លេខ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃសម្រាប់ការហៅក្នុងប្រទេសកម្ពុជា) ឬក្រុមការងារ Manulife តាមលេខទូរស័ព្ទប្រចាំការ 023 965 999។
មិនទាន់មានគណនី ABA មែនទេ? ប្រើស្មាតហ្វូនរបស់អ្នក ដើម្បីដោនឡូត ABA Mobile រួចបើកគណនីរហ័ស ឥឡូវ (តម្រូវមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ)។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]