ថៃ៖ អាចនិយាយបានថា គឺជាតារាស្រីមួយរូបទៀតហើយ ដែលតែងតែទាក់ទាញចិត្តអ្នកទស្សនាទាំងឡាយ សម្រាប់ តារាស្រី Sririta ជាមួយនឹងសម្រស់ផូរផង់ និងមានការរៀបចំខ្លួនក្នុងស្ទាយ៍ដ៏ពេញនិយម បើទោះបីជាបានក្លាយជា អ្នកម្ដាយកូនមួយរួចហើយក៏ដោយ។

ជាពិសេស ក្នុងឱកាសដែលបានចូលរួមអបអរសាទរក្នុងពិធីមង្គលការរបស់តារាស្រី Tu Piyawadee កាលពីកន្លងទៅនេះ Sririta ក៏បានរួមដំណើរជាមួយស្វាមីបញ្ចេញរូបថតរួមគ្នា ក្នុងពេលដែលបានមក ជាមួយនឹងរ៉ូបបែបឆើតឆាយ និងមានតម្លៃថ្លៃ ច្នៃយ៉ាងពិសេស បង្អួតឲ្យឃើញពីរូបរាងស្អាត និងសាច់សរលោងក្មេងជាងវ័យ ទៀតផង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នេះគឹជាការបង្ហាញខ្លួនរបស់នាង ដែលពោរពេញដោយភាពទាក់ទាញជាថ្មីមួយ ដែល​បានធ្វើ​ឱ្យ​អ្នក​គាំទ្រ បង្ហាញពីការពេញចិត្ត ទៅលើការរៀបចំខ្លួនបែបទាន់សម័យ ស្ទើរតែមិនជឿទេថា នេះគឺជាសម្រស់ដ៏ស្រស់ស្អាត របស់អ្នកម្ដាយកូនមួយ Sririta

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Sririta
Sririta
Sririta
Sririta
Sririta
Sririta
Sririta
Sririta
Sririta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]