ភ្នំពេញ៖ ជាការពិត​ កំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព និងមានងារជាឧកញ៉ា លោក ព្រាប សុវត្ថិ គេអាចនិយាយបានថាតារារូបនេះ ជោគជ័យគ្រប់រឿង មិនថាការងារសិល្បៈ មុខជំនួញ ឬជិវិតគ្រួសារឡើយ។  

ក្នុងនោះផងដែរ នៅលើបណ្ដាញសង្គម ឧកញ៉ា តារារូបនេះ ជារឿយៗ ឧស្សាហ៍បង្ហាញមុខភរិយា និងកូនៗទាំង៣ និងតែងតែបង្ហោះរូបភាពបង្អួតជីវិតគ្រួសារ បង្ហាញពីស្នាមញញឹមជានិច្ច ដែលអាចនិយាយបានថា ជាគ្រួសារដ៏គំរូមួយ ធ្វើឲ្យមហាជនសរសើរមិនដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលកាន់តែពិសេស ថ្មីៗនេះ លោក ព្រាប សុវត្ថិ បានបង្ហោះវីដេអូ បែបសាមញ្ញៗជាមួយសកម្មភាព ស្វីតៗស្និតស្នាល ជាមួយភរិយាបេះមិនចេញពីគ្នាសោះ អមនឹងបទចម្រៀង បែបមនោសញ្ចេតនាថែមទៀតនោះ មើលទៅស្វាមី ភរិយា របស់តារាប្រុសរូបនេះ ពិតជាមានសុភមង្គលពិតៗ គួរឲ្យច្រណែនខ្លាំងណាស់៕ 

សូមទស្សនារូបភាពខាងក្រោម៖

ព្រាប សុវត្ថិ និងគ្រួសារ
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]