ភ្នំពេញ៖ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ ហាង TOUS les JOURS ជាហាងនំប៉័ង និងនំខេកប្រេនល្បីលេខ១ មកពីប្រទេសកូរ៉េ បានប្រកាសបើកសាខាថ្មីមួយទៀតហើយនៅជាន់ទី១ ក្នុងផ្សារទំនើបខ្នាតយក្សជីបម៉ុង ២៧១ មេហ្គាម៉ល ក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនៃការបើកលក់សាកល្បងចាប់ពីថ្ងៃទី១២ ខែតុលា នេះតទៅ ហាងនំប៉័ង TOUS les JOURS ក៏មានការផ្តល់ជូនពិសេសបំផុតដល់អតិថិជនទាំងអស់ គឺការផ្តល់ជូននំ Free ដល់ទៅ ១០០០ នំ អមដោយប្រូម៉ូស្សិនពិសេសទិញនំ ២ បាន ៣ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្នុងថ្ងៃបើកលក់សាកល្បងថ្ងៃដំបូងនេះ ភ្ញៀវកិត្តិយសជាក្រុមហ៊ុនដៃគូសហការជាច្រើនក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។ ក្នុងឱកាសដ៏សប្បាយរីករាយនេះ លោកអគ្គនាយក គួច សុខលី បានបញ្ជាក់ឱ្យដឹងថា៖
គួរបញ្ជាក់ថា កន្លងមកហាងនំប៉័ង TOUS les JOURS គ្រប់សាខាតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទូទៅ ព្រោះរសជាតិនំប៉័ងនិងនំខេកធ្វើថ្មីៗជារៀងរាល់ថ្ងៃដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្ត រួមទាំងការបន្តចេញលក់នំប្រភេទថ្មីៗតាមតម្រូវការអតិថិជនជានិច្ច។ កាលពីពេលថ្មីៗកន្លងទៅនេះ ហាងនំប៉័ង TOUS les JOURS ក៏ទើបចេញលក់ប្រភេទនំ Mini Cake និងនំ Mini Tart តូចៗស្អាតៗជាច្រើនរសជាតិទៀត ដែលមានរសជាតិឆ្ងាញ់ប្លែកមាត់ ហើយមានម៉ូដស្អាតទាក់ទាញគួរឲ្យចង់ទទួលទានបំផុត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]