អង់គ្លេស៖ ខ្សែការពារ Diogo Dalot ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកក្លិបថ្មី ក្នុងករណីដែលគេចាកចេញពី Manchester United នារដូវក្ដៅឆ្នាំ២០២៣។
កុងត្រារបស់ Dalot ជាមួយ Man UTD នឹងអស់សុពុលភាពនៅរដូវក្ដៅឆ្នាំក្រោយនេះហើយប៉ុន្តែក្លិបអាចមានសិទ្ធិបន្តកុងត្រាគេថែម១ឆ្នាំទៀត។
សារព័ត៌មាន Calciomercato បានចុះផ្សាយថា Juventus, Barcelona និង AS Roma ពិតជាចង់បានកីឡាករសញ្ជាតិព័រទុយកាល់នេះណាស់ខណៈដែល ភាគីលោក Max Allegri និង Xavi Hernandez បានទាក់ទងទៅគេរួចហើយ។
គួរបញ្ជាក់ផងដែរថា Diogo Dalot គឺជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមលោក Erik Ten Hag ដោយគេបានបង្ហាញខ្លួន១១ប្រកួតនិងបញ្ជូនបាល់២គ្រាប់នៅរដូវកាលថ្មីនេះ៕
ប្រភព៖: sportskeeda
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]