រាជធានីភ្នំពេញ ៖​ ទើបនឹងបង្ហើបតួសម្តែងបានខ្លះៗប៉ុណ្ណោះ ប៉ុន្តែមហាជនរង់ចាំអន្ទះសារ ចង់ទស្សនាភាពយន្តខ្នាតធំរបស់ផលិតកម្មហង្សមាសរឿង «អប្សរាមហានគរ» ដែលដឹកនាំសម្តែងដោយ ឯកឧត្តម ហ្វៃ សំអាង អ្នកដឹកនាំរឿងភាគខ្មែរល្បីឈ្មោះបោះសម្លេងម្នាក់។

កន្លងមកនេះ ឯកឧត្តម ហ្វៃ សំអាង បានទម្លាយមុខមាត់បវរកញ្ញាខ្មែរល្បីទាំង៥រូប ដែលទទួលឱកាសសម្តែងក្នុងភាពយន្តខ្នាតធំនេះ ដោយក្នុងនោះមាន កញ្ញា ប៊ី សុធារី អតីតបវរកញ្ញា Miss Universe 2017 កញ្ញា រឿន ណាត បវរកញ្ញា Miss Universe 2018 កញ្ញា សេង រដ្ឋា អតីតបវរកញ្ញា Miss Grand 2020 កញ្ញា ប៉ូគឹមថេង សុតធីតា បវរកញ្ញា Miss Grand 2021 និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញា Miss Grand 2022 សុទ្ធតែជាបវរកញ្ញាមានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីមហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនទាន់អស់នោះឡើយ ឯកឧត្តមក៏បានបញ្ជាក់ថា នៅមានវត្តមានបវរកញ្ញាជាច្រើនទៀត តែបង្ហើបត្រឹមតែ៥ដួងសិន លើសពីនេះទៅទៀត សូម្បីតែតារាសម្តែងជើងចាស់ជា Super Star ៣ជំនាន់មកហើយ ក៏មកសម្តែងក្នុងភាពយន្តខ្នាតធំនេះដែរ ក្នុងនោះមាន លោកស្រី អម្ពរ ទេវី ជា​តួអង្គ​ព្រះនាម​ អ្នក​អង្គ​ម្ចាស់ស្ត្រី​ កាមល​ ជារាជ​នាដកាអប្សរា​ ជា​រាជគ្រូបង្ហាត់បង្ហា​ញព្រះ​កេរមរតក​ដ៏​មហា​អស្ចារ្យ​របស់​ជាតិ​ខ្មែរ​។ លោក ទេព​ រិនដារ៉ូ​ ជា​តួអង្គបណ្ឌិតអក្សរសាស្ត្រ​ ឈ្មោះ​ ខីណាព្រាហ្ម​ណ៍​។ រាជនាដកាអប្សរា​ លង់ព្រះហទយ:ស្នេហ៍​ស្និទ្ធ​បណ្ឌិត​អក្សរ​សាស្ត្រ ចំណែកឯអ្នកនាង លី ម៉ារីណា សម្តែងជាតួ​អង្គ​នាងបារមី ដែលជា​នាដកាប្សរា​ មាន​ចិត្ត​ច្រណែន​ និន្ទា​ឈ្នានីស​ព្រោះ​តែ​បេះដូង​របស់​នាង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ស្នេហ៍​របស់​បណ្ឌិត​អក្សរ​សាស្ត្រ​នោះដោយដកមិនរួច។

តួយ៉ាង មូលហេតុដែលធ្វើឲ្យកូនខ្មែរ មិនអាចមើលរំលងភាពយន្តមួយរឿងនេះ ដោយសារតែ តួអង្គសំខាន់ៗសុទ្ធតែសម្រិតសម្រាំង រើសយកតែតារាសម្តែងចាស់វស្សា មានបទពិសោធន៍ពេញពោះ រួមទាំងរូបសម្រស់ម្នាក់ៗផូផង់ កាន់តែធ្វើឲ្យមហាជនរំពឹងថា នឹងទទួលការចាប់អារម្មណ៍ខ្លាំងមិនខាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកស្រី អម្ពរ ទេវី
តារាសម្តែង ទេព រិនដារ៉ូ
តារាសម្តែង លី ម៉ារីណា 
សំណេររបស់ឯកឧត្តម ហ្វៃ សំអាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]