ភ្នំពេញ៖ និយាយដល់ តារាពហុជំនាញ លោក ចឺម ច្បាស់ណាស់ មិនបាច់រៀបរាប់ច្រើនក៏ ហ្វេនៗអ្នកគាំទ្របានស្គាល់ច្បាស់រួចមកហើយ មិនថាសមត្ថភាពជាអ្នកកំប្លែង ឬចម្រៀងនោះទេ គឺតារាប្រុសរូបនេះ សុទ្ធសឹងតែពោពេញដោយទេពកោសល្យ។

មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីសមត្ថភាពទាំងក្នុងការសម្ដែង ឬច្រៀងហើយ លោកចឺម ក៏ត្រូវបានហ្វេនៗហៅថា ជាបុរសសម្បូរសង្ហាស្នេហ៍ថែមទៀតផង។ ប៉ុន្តែផ្ទុយទៅវិញ លោកចឺម ហាក់មិនសមប្រកបនិងរឿងស្នេហាទាល់តែសោះ ព្រោះថាតាមដឹងតារាប្រុសរូបនេះបរាជ័យ ក្នុងរឿងស្នេហាបីលើករួចទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់តារាប្រុសរូបនេះ បើទោះបីជាអាចនិយាយថាជាបុរស កំសតស្នេហ៍បន្តិចក៏ពិតមែន ប៉ុន្តែលោកបែរជាទទួលបានការសរសើរពីអ្នកគាំទ្រទៅវិញ ដោយហេតុថា បើទោះបីជាបែកបាក់ជាមួយមិត្តស្រីក៏ពិតមែន ប៉ុន្តែលោក នៅតែបន្តរាប់អានគ្នាធម្មតា ថែមទាំង អាចធ្វើការងាររួមគ្នាដោយស្នាមញញឹម។ ជាក់ស្ដែង នៅពេលពេលជួបអតីតមិត្តស្រីទាំងពីរនាក់ គឺ កញ្ញា ម៉េងលិ និង ហ្វាហ្វា ពួកគេបែរ នាំគ្នាថតរូបជុំគ្នាធម្មតាដូចមិត្តភក្តិយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកចឺម
លោកចឺម
លោកចឺម
លោកចឺម
លោកចឺម
លោកចឺម និងអតីតសង្សាទាំងពីរនាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]